ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យម្នាក់បែកថ្នាំដើរស្រែកនៅម្ដុំ មុខផ្សារអូឡាំព្យានិងបានយកដុំថ្មគប់ទៅលើសមត្ថកិច្ចត្រូវចំក្បាល

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានសេពគ្រឿងញៀនច្រើនពេករហូតឈានដល់ទប់ស្មារតីខ្លួនឯងមិនបានដើរកាន់ដុំថ្មរួចយកដុំថ្មដើរគប់គេឯងត្រូវបានសមត្ថកិច្ចចូលទៅធ្វើអន្តរាគមន៍ ហើយត្រូវជននោះយកដុំថ្មគប់ចំក្បាលសមត្ថកិច្ចផងដែរ ធ្វើឱ្យសមត្ថកិច្ចទ្រាំមិនបានក៏ឃាត់ខ្លួនយកមកអធិការដ្ឋានខណ្ឌ៧មករា។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៤រសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់ឱ្យដឹងថា បុរសម្នាក់ខាងលើនេះគេមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេគឺមានវ័យប្រហែលជា៣០ឆ្នាំ មិនដឹងដើរមកពីណានោះទេ ហើយពេលមកដល់មុខផ្សារ អូឡាំព្យាក៏បានស្រែកឡូឡារួចក៏ត្រូវបានសមត្ថកិច្ចចូលទៅអន្តរាគមន៍ឃាត់ខ្លួនតែជននេះបានយកដុំថ្មគប់ទៅលើសមត្ថកិច្ចត្រូវចំក្បាលប៉ុន្តែរបួសស្រាលទេ។

ជាមួយគ្នានោះនគរបាលខណ្ឌ៧មករា បានអំពាវនាវដល់ប្រជាពលរដ្ឋ យុវជនយុវតីទាំងឡាយសូមមេត្តាជៀសឱ្យឆ្ងាយពីគ្រឿងញៀន ព្រោះវាជាអំពើខុសច្បាប់និងធ្វើឱ្យយើងបាត់បង់ស្មារតីលែងស្គាល់បងប្អូន ខាតបង់ការសិក្សានិងទ្រព្យសម្បត្តិ ៕

ដោយ៖ ជីណា


ចែករំលែក៖