ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់ ៥នាក់និង១០នាក់ទៀតរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅស្រុកសន្ទុក

ចែករំលែក៖

ខេត្តកំពង់ធំ៖ យ៉ាងហោចណាស់មនុស្ស៥នាក់បានស្លាប់ និង១០នាក់ផ្សេងទៀតរងរបួសធ្ងន់ ក្នុងករណីគ្រោះចរាចរណ៍មួយ រវាងរថយន្តបែនដឹកដី រ៉េចង្កូតទៅបុករថយន្តសាំងយ៉ុងដឹកអ្នកដំណើរ ពេញទំហឹងក្នុងទិសដៅច្រាសគ្នា នៅវេលាម៉ោង៥និង២៥ នាទីល្ងាចថ្ងៃទី០៣ ខែមីនាឆ្នាំ២០២១ តាមបណ្តោយផ្លូវលេខ៦ ផ្លូវអាស៊ានវាងផ្សារកំពង់ថ្ម  ស្ថិតភូមិទួលសង្កែ ឃុំកំពង់ថ្ម ស្រុកសន្ទុក  ខេត្តកំពង់ធំ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុឲ្យដឹងថា: មុនពេលកើតហេតុគេឃើញរថយន្តសាំងយ៉ុងចេញពីត្បូងទៅជើង ឯរថយន្តបែនដឹកដីចេញពីជើងទៅត្បូងទិសដៅបញ្ច្រាសគ្នា ខណៈនោះរថយន្តបែនដឹកដីក៏រ៉េចង្កូតទៅបុករថយន្តសាំងយ៉ុងពេញទំហឹងតែម្តង។

តាមប្រភពដដែលបានឲ្យដឹងទៀតថាជន រង គ្រោះក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ ទី១-ជនរងគ្រោះជាអ្នកបើកបររថយន្តសាំងយ៉ុង ឈ្មោះ តិច ចាន់វាសនា ភេទប្រុសអាយុ៤៣ឆ្នាំ ស្លាប់នៅកន្លែងកើតហេតុ មានទីលំភូមិវាល  ឃុំសាន់គរ ស្រុកំពង់ស្វាយ  ខេត្តកំពង់ធំ ។ 

ទី២- អ្នកបើកបររថយន្តបែនដឹកដី ឈ្មោះ ឃួង ស្រ៊ាន់ ភេទប្រុសអាយុ ២៥ឆ្នាំ មានទីលំនៅភូមិ ស្រឡៅតូង  ឃុំបល្ល័ង្គស្រុកបារាយណ៍ ខេត្តកំពង់ធំ ។ 

ទី៣-នារីរងគ្រោះឈ្មោះ  ម៉េត សៀងលួន អាយុ៣១  មានទីលំនៅភូមិវាលឃុំសាន់គរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានស្លាប់នៅកើតហេតុហើយនារីរងគ្រោះគ្រោងនិងរៀបការ  នៅថ្ងៃ អាទិត្យ ទី០៧ ខែមីនាខាងមុខនេះ។  

ទី៤- កុមារតូចអាយុប្រមាណ១ខួបបានស្លាប់បន្ទាប់ពីបញ្ជូនទៅដល់មន្ទីពេទ្យបង្អែកបារាយណ៍ សន្ទុក។  

ទី៥-ក្មេងស្រីម្នាក់ទៀតស្លាប់បន្ទាប់ពីមន្ទីរពេទ្យបង្អែកបារាយណ៍ សន្ទុក សង្គ្រោះមិនបាន។រីឯអ្នករងរបួសធ្ងន់ប្រុសស្រីចាស់ក្មេង១០នាក់ដឹកបញ្ជូនយកទៅសង្រ្គោះនៅមន្ទីរពេទ្យខេត្តកំពង់ធំ  និងខ្លះទៀតយកទៅសង្រ្គោះនៅទីក្រុងភ្នំពេញ។

សូមបញ្ជាក់ផងដែរថាអ្នករងរបួសធ្ងន់ទាំង១០ នាក់ខាងលើនេះ ភាគច្រើនបែកប្រអប់ជើង បាក់ភ្លៅ និងបាក់ស្មងជើង ។

ក្រោយកើតហេតុរថយន្តទាំង២គ្រឿងស្ទូចយកទៅរក្សារទុកនៅអធិការដ្ឋាន នគរបាលស្រុកសន្ទុកដើម្បីរង់ចាំដោះស្រាយទៅតាមនីតិវិធី។ឯសាកសពជនរងគ្រោះត្រូវបានសាច់ញាតិ ទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ ៖ សូរិយា


ចែករំលែក៖