ខេត្តត្បូងឃ្មុំ ៖ ជនម្នាក់ឈ្មោះ សុខ សុបិន្ត ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ ខ្នងក្រពើកើត ឃុំទ្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនតាមរយៈដីកាបង្កាប់ឲ្យនាំខ្លួនលេខ៦៦ ចុះថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ ពីបទលួច ដែលបាន ប្រព្រឹត្តនៅចំណុចភូមិសង្គមមានជ័យ ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ ។
សមត្ថកិច្ចបានឱ្យដឹងថា ជនត្រូវចោទនេះ ត្រូវបានចាប់ឃាត់ខ្លួនកាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១៧៖០០នាទី ដោយកម្លាំងផ្នែកជំនាញនៃអធិការដ្ឋាននគរបាលស្រុកមេមត់ ចុះប្រតិបត្តិការអនុវត្តដីកាដោយបាននាំខ្លួនជនត្រូវចោទម្នាក់ឈ្មោះ សុខ សុបិន្ត ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ ខ្នងក្រពើកើត ឃុំទ្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។
សមត្ថកិច្ចថា ការឃាត់ខ្លួនជនត្រូវចោទនេះធ្វើឡើងតាមដីកាបង្កាប់ឲ្យនាំខ្លួនលេខ៦៦ ចុះថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ ពីបទលួច ដែលបានប្រព្រឹត្តនៅចំណុចភូមិសង្គមមានជ័យ ឃុំមេមត់ ស្រុក មេមត់ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ ។
បច្ចុប្បន្ន ជនត្រូវចោទត្រូវបានសមត្ថកិច្ចបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកមេមត់ ដើម្បីបំពេញបែបបទតាមនីតិវិធី៕
ដោយ៖វណ្ណៈ