ភ្នំពេញ៖ ក្រុមការងាររបស់រដ្ឋបាលខណ្ឌច្បារអំពៅ នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១នេះ បានសហការជាមួយក្រុមគ្រូពេទ្យមន្ទីរពេទ្យបង្អែកច្បារអំពៅ ចុះយកអ្នកវិជ្ជមានជំងឺកូវីដ-១៩ ម្នាក់ ដែលបម្រើការងារនៅក្រុមហ៊ុន ខេ លី ស្នាក់នៅផ្ទះលេខA១២ ផ្លូវប្រឡាយព្រែកបារាំង ភូមិជ្រោយបាសាក់ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ។
ជុំវិញករណីនេះដែរ អភិបាលរងខណ្ឌច្បារអំពៅ លោក ហ៊ត គឹមនីបានឱ្យដឹងថា បច្ចុប្បន្នករណីឆ្លងលឿនណាស់ សូមបងប្អូនបើមិនចាំបាច់កុំចេញក្រៅផ្ទះ នៅក្នុងផ្ទះឈ្នះកូវីដ-១៩ ! ក្នុងកាលៈទេសៈនេះកុំធ្វេសប្រហែសអោយសោះជាមួយជំងឺកូវីដ-១៩ ត្រូវបន្តអនុវត្តវិធានការ «៣ការពារ ៣កុំ» ឲ្យបានជាប់ជាប្រចាំ ៕
ដោយ៖សហការី