ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមគ្រូពេទ្យជំនាញ​ ចុះយកអ្នកវិជ្ជមានជំងឺកូវីដ-១៩ ម្នាក់ ដែលបម្រើការងារនៅក្រុមហ៊ុន ខេ លី​ នៅសង្កាត់ព្រែកប្រា

ចែករំលែក៖

ភ្នំពេញ​៖​ ក្រុមការងាររបស់រដ្ឋបាលខណ្ឌច្បារអំពៅ នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១នេះ​ បានសហការជាមួយក្រុមគ្រូពេទ្យមន្ទីរពេទ្យបង្អែកច្បារអំពៅ ចុះយកអ្នកវិជ្ជមានជំងឺកូវីដ-១៩ ម្នាក់ ដែលបម្រើការងារនៅក្រុមហ៊ុន ខេ លី ស្នាក់នៅផ្ទះលេខA១២ ផ្លូវប្រឡាយព្រែកបារាំង ភូមិជ្រោយបាសាក់ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ។

ជុំវិញករណីនេះដែរ​ អភិបាលរងខណ្ឌច្បារអំពៅ លោក ហ៊ត គឹមនី​បានឱ្យដឹងថា បច្ចុប្បន្ន​ករណីឆ្លងលឿនណាស់ សូមបងប្អូនបើមិនចាំបាច់កុំចេញក្រៅផ្ទះ នៅក្នុងផ្ទះឈ្នះកូវីដ-១៩ ! ក្នុងកាលៈទេសៈនេះកុំធ្វេសប្រហែសអោយសោះជាមួយជំងឺកូវីដ-១៩ ត្រូវបន្តអនុវត្តវិធានការ «៣ការពារ ៣កុំ» ឲ្យ​បានជាប់ជាប្រចាំ ៕

ដោយ​៖សហការី​


ចែករំលែក៖