ខេត្តត្បូងឃ្មុំ ៖ កម្លោះក្រមុំមួយគូរស់នៅក្នុងភូមិជាមួយគ្នា តែខាងប្រុសបានបែកគំនិតរកគុកច្រវាក់ដោយសារតែគេបង្កេីតគម្រោងការប្រេីកាំបិតគំរាមដេីម្បីចាប់រំលោភសេពសន្ថវៈលេីនារីវ័យ៣៣ឆ្នាំនៅក្នុងបន្ទប់ទឹក នៅភូមិជើងអង ឃុំកណ្ដោលជ្រំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។
តាមកំណត់ហេតុរបស់សមត្ថកិច្ចបានឱ្យដឹងថា ហេតុការណ៍ចាប់រំលោភនេះបានកើតឡើងកាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១៩:៣០នាទី នៅចំណុចបន្ទប់ទឹកក្រោមផ្ទះជនរងគ្រោះ ស្ថិតនៅភូមិ-ឃុំកេីតហេតុខាងលេី។
កំណត់ហេតុបានឱ្យដឹងទៀតថា ជនសង្ស័យឈ្មោះ មី កូត ហៅ ម៉ៅ ភេទប្រុស អាយុ២៨ឆ្នាំ ឯនារីរងគ្រោះ ឈ្មោះ អាយុ៣៣ឆ្នាំ នៅភូមិឃុំជាមួយគ្នា។
ក្រោយពីប៉ុនប៉ងចាប់រំលោភដោយប្រើកាំបិតចុងស្រួចគំរាមទៅលើនារីរងគ្រោះរួចមក លោកឧត្តមសេនីយ៍ត្រី ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានដាក់បទបញ្ជាឱ្យកម្លាំងនគរបាលជំនាញ និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលកណ្ដោលជ្រំនៃអធិការដ្ឋាននគរបាលស្រុកពញាក្រែក ធ្វើការស្រាវជ្រាវ ស្វែងរកឃាត់ខ្លួនជនសង្ស័យតាមបណ្តឹងពីក្រុមគ្រួសារនារីរងគ្រោះ ។
ក្រោយបញ្ចប់ការសាកសួរ ជនសង្ស័យត្រូវបានកម្លាំងនគរបាលជំនាញរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធី៕ដោយ៖វណ្ណៈ