ព័ត៌មានទាន់ហេតុការណ៍៖

អគ្គិសនី​កម្ពុជា​៖ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២១ ខែមីនា​ មានការជួសជុល​ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនី

ចែករំលែក៖

ភ្នំពេញ​៖​ យោងតាមសេចក្តីជូនដំណឹងរបស់អគ្គិសនីកម្ពុជា​ នៅថ្ងៃពុធ ៤កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤​ ត្រូវ​នឹង​ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១​ ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនី​របស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់​ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ ដល់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែង​ដូចសេចក្តីជូន​ដំណឹងលម្អិតខាងក្រោម។

ជាក់ស្ដែង​ក្នុង​លិខិត​ជូន​ដំណឹង​ខាងលេីនេះ​ បានបញ្ជាក់ថា​ ទោះជាមានការខិត​ខំថែរក្សាមិនឲ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាច​នឹងមានការរអាក់​រអួលខ្លះៗជៀសមិនផុតដែលយើងខ្ញុំស្នើសុំអភ័យទោសទុកជាមុន។

សូម​អាន​ព័ត៌មាន​លម្អិត​មាននៅក្នុងលិខិតរបស់អគ្គិសនីកម្ពុជា​ ដូចខាងក្រោម​៖


ចែករំលែក៖