ព័ត៌មានទាន់ហេតុការណ៍៖

តើអាចរកគុកឃើញទេ បើលាក់ទុកអាវុធនិងគ្រាប់ម្លឹងៗ?!

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ មន្រ្តីនគរបាលជំនាញព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ កំពុងមមាញឹកបន្តនីតិវិធីលើជនលាក់ទុកអាវុធ និងគ្រាប់សម្រាប់ប្រើប្រាស់ខុសច្បាប់២នាក់ ខណៈមន្រ្តីបរិស្ថានឃាត់ខ្លួនយកមកប្រគល់ជូន ។

 ករណីមន្រ្តីបរិស្ថានប្រគល់ជនលាក់ទុកអាវុធខុសច្បាប់ជូនមន្រ្តីនគរបាលជំនាញព្រហ្មទណ្ឌខាងលើ ធ្វើឡើងនារសៀលថ្ងៃពុធ ៤កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ។

 លោកឧត្ដមសេនីយ៍ត្រី ម៉ូ លីដា ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់បានឱ្យដឹងថា ជនសង្ស័យទាំង២នាក់រួមទាំងអាវុធនិងគ្រាប់ ទី-១ ឈ្មោះ មិត្ត មន ភេទប្រុស អាយុ៥៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិក្បាលទាហាន ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ មុខរបរ មិនពិតប្រាកដ មានអាវុធអឹម១៦ចំនួន១ដើម, បង់១ មានគ្រាប់ចំនួន២០គ្រាប់ និងទី២- ឈ្មោះ ហេង ឆាង ភេទប្រុស អាយុ ៦២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិកំរែង ឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានអាវុធអាកាស្វាយបត់១ដើម, បង់១ មានគ្រាប់ចំនួន៣២គ្រាប់ ។

 លោក ឧត្ដមសេនីយ៍ត្រី ស្នងការរងបន្តទៀតថា បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង(អាវុធ និងគ្រាប់)កំពុងបន្តនីតិវិធី នៅស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដើម្បីបញ្ជូនបន្តទៅសាលាដំបូងខេត្តពោធិ៍សាត់ចាត់ការតាមច្បាប់៕

ដោយ៖ បុឹម ពិន


ចែករំលែក៖