ភ្នំពេញ៖ បើយោងតាមប្រភព ពីនាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ បានបញ្ជាក់អោយដឹងថា, សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ផ្ញើសាររំលែកមរណទុក្ខជូនលោកស្រី ហេង ធី ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពលោកអនុសេនីយ៍ត្រី គឹម ឃីស៊ុន ជាមន្ត្រីនាយកដ្ឋានអក្សរសំងាត់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ ដែលបានទទួលមរណភាពកាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ ក្នុងជន្មាយុ៤៦ឆ្នាំ ដោយរោគាពាធ។
សម្តេចក្រឡាហោម ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីពន្ធនាគារ និងមន្ត្រីនគរបាលជាតិ នៃក្រសួងមហាផ្ទៃ សូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំនេះជាមួយលោកស្រី និងក្រុមគ្រួសារ ចំពោះការបាត់បង់នូវស្វាមី និងឪពុក ជាទីស្រលាញ់ និងប្រកបដោយព្រហ្មវិហារធម៌ ហើយនេះក៏ជាការបាត់បង់នូវមន្ត្រីនគរបាលជាតិមួយរូប ដែលធ្លាប់បានចូលរួមចំណែកបម្រើ សង្គមជាតិ និងប្រជាជនផងដែរ៕
ដោយ៖ សិលា