ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានអនុសាខាកាកបាទក្រហមខណ្ឌពោធិ៍សែនជ័យសហការជាមួយអាជ្ញាធរសង្កាត់ចោមចៅទី៣ចុះចែកអំណោយដល់បងប្អូនដែលកំពុងជាប់ធ្វេីសំណាកនៅក្រោយសាលាជម្ពូវ័ន

ចែករំលែក៖

ភ្នំពេញ​៖​ នៅព្រឹកថ្ងៃ៣០​ ខែមីនា​ ឆ្នាំ២០២១​នេះលោកស្រីអ៉ឹម ថាវីប្រធានអនុសាខាកាកបាទក្រហមខណ្ឌពោធិ៍សែនជ័យបានសហការជាមួយអាជ្ញាធរសង្កាត់ចោមចៅទី៣​ បានយកអំណោយទៅចែកជូនបងប្អូនប្រជាពលរដ្ឋចំនួន២៣គ្រួសារស្មេីនិង១០៥នាក់ដែលជាប់ធ្វេីសំណាក​ នៅខាងក្រោយសាលាបឋមសិក្សារជម្ពូវ័ន​ ភូមិជម្ពូវ័ន១​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ។

លោកវ៉ា​ សាវឿន​ បានឲ្យដឹងថា​ នៅរសៀលថ្ងៃទី២៩​ មានករណីវិជ្ជមានកូវីដ-១៩​ ចំនួន៤នាក់​ និង១៣នាក់ផ្សេងទៀតដែលពាក់ព័ន្ធត្រូវបានធ្វេីចត្តាឡីស័ក។ ដោយមានការយកចិត្តទុក្ខដាក់ពីអាជ្ញាធរទេីបនៅព្រឹកថ្ងៃទី៣០​ ខែមីនាឆ្នាំ២០២១នេះ​ លោកស្រីអ៉ឹម​ ថាវីប្រធានអនុសាខាកាកបាទក្រហមសាខាខណ្ឌពោធិ៍សែនជ័យសហការជាមួយអាជ្ញាធរសង្កាត់ចោមចៅទី៣​ ចុះយកអំណោយទៅចែកជូន​២៣គ្រួសារ ក្នុងនោះមានអង្ករ​ ត្រីខ​ ទឹកស៊ីអ៉ីវ​ ទឹកត្រី​ មី​ ពង​ទាជាដេីម។
ក្នុងឱកាសនោះផងដែរលោកវ៉ា​ សាវឿន​ ចៅសង្កាត់ចោមចៅទី៣​ បានសំណូមពរដល់បងប្អូនទាំងអស់សូម​ ធ្វេីតាមការណែនាំរបស់រាជរដ្ឋាភិបាល​ ៣កុំ​ ៣ការពារ​ និងអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានត្រឹមត្រូវ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖