ក្រុមសន្តិសុខបានជម្លៀសអ្នកដំណើរនៅអាកាសយានដ្ឋាន Warsaw Chopin ប្រទេសប៉ូឡូញ ដែលជាអាកាសយានដ្ឋានធំបំផុតរបស់ប្រទេសនេះ ក្រោយពីរងការគំរាមកំហែងវាយប្រហារដោយគ្រប់បែក។ ក្រុមជំនាញក៏បានឡើងលើយន្តហោះដឹកអ្នកដំណើរដើម្បីត្រួតពិនិត្យ។
នៅព្រឹកថ្ងៃទី៥ខែមេសា សារព័ត៌មាន Sputnik បានដកស្រងសម្តីអ្នកនាំពាក្យកម្លាំងសន្តិសុខប៉ូឡូញ លោកស្រី Dagmara Biele Janas ដែលបានឱ្យដឹងថា សេវាកម្មនៅក្នុងអាកាសយានដ្ឋាន Warsaw Chopin មានការយឺតយ៉ាវ ដោយសារតែបើកការត្រួតពិនិត្យបន្ទាប់ពីទទួលបានព័ត៌មានថាមានគ្រាប់បែកនៅលើយន្តហោះដឹកអ្នកដំណើរ។
កម្លាំងសន្តិសុខប៉ូឡូញបានឱ្យដឹងថា មានព័ត៌មានថាមានគ្រាប់បែកនៅលើយន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុន Turkish Airlines របស់ប្រទេសតួកគី ដែលហោះហើរចេញពីអាកាសយានដ្ឋាន ទីក្រុង Istanbul ទៅកាន់ប្រទេសតួកគី ហើយយន្តហោះក៏បានត្រៀមហោះហើរទៅកាន់ប្រទេសតួកគីវិញដែរ។
ក្រោយរងការគំរាមកំហែងអាកាសយានដ្ឋានត្រូវបិទជាបណ្តោះអាសន្នដើម្បីត្រួតពិនិត្យ ។ ក្រុមដោះមីនក៏បានទៅកាន់យន្តហោះ Airbus A 319 ដើម្បីត្រួតពិនិត្យ ព្រោះខ្លាចមានគ្រឿងផ្ទុះនៅខាងក្នុងដូចការគំរាមកំហែង៕ដោយ៖ ធីរីណា
រូបភាព៖ baogiaothong