ព័ត៌មានទាន់ហេតុការណ៍៖

ដំរីព្រៃ ដេញ​ជាន់​មនុស្សបណ្ដាលឲ្យបុរសម្នាក់​ រងរបួសបាក់.កជេីង

ចែករំលែក៖

ខេត្ត​មណ្ឌលគិរី៖ បុរស​ម្នាក់​បានរងរបួសបាក់.កជេីង​ បន្ទាប់​ពីដេីរក្នុងព្រៃក៏ជួបនិងសត្វដំរីព្រៃកំពុង​ធ្វើ​សកម្មភាព ជាន់​ទន្ទ្រាន​ផលដំណាំ ពេលនោះ​ដំរី ឃេីញ​មនុស្ស​ទៅដល់​បាន​ដេញជាន់ទាំងកំរោល​ ប៉ុន្តែ​មិនមានមនុស្សស្លាប់នោះទេ។​

បើតាមមន្រ្តី​នគរបាល​ប៉ុស្តិ៍​រដ្ឋបាលរ​មនា បាន​ឲ្យដឹងថា ហេតុការណ៍នេះ បានកើតឡើងនៅវេលា​ម៉ោង ១២​និង​៤៥ នាទី ថ្ងៃត្រង់ ថ្ងៃទី​០៩ ខែមេសា ឆ្នាំ​២០២១ ស្ថិតនៅ​ភូមិពូ​ត្រុំ សង្កាត់រ​មនា ក្រុង​សែន​មនោ​រម្យ ខេត្ត​មណ្ឌល​គី​រី​។​

​ជនរងគ្រោះ មានឈ្មោះ ភឿន កា​វី ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជនជាតិ​ព្នង បច្ចុប្បន្ន រស់នៅ​ភូមិ ពូ​ត្រុំ សង្កាត់រ​មនា ក្រុង​សែន​មនោ​រម្យ ខេត្ត​មណ្ឌល​គិរី ។

ប្រភពដដែលបន្តថា ក្នុងហេតុការណ៍ខាងលើនេះ កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាលរ​មនា បានទទួលដំណឹង​ថា មាន​ដំរីព្រៃ បាន​បំផ្លិចបំផ្លាញ​ដំណាំ របស់​ប្រជាពលរដ្ឋ និង​ផ្ទះ​ចំការរបស់ពួកគាត់ ក៏បានទំនាក់ទំនងទៅកម្លាំង​ប៉ុស្តិ៍ និងសហការ​ជាមួយ​កម្លាំងជំនាញ​បរិស្ថាន ព្រមទាំងប្រជាពលរដ្ឋជា​ម្ចាស់​ដំណាំចុះទៅ​ទីនោះ​។

​លុះពេលទៅដល់​កន្លែង​កើត​ហេតុ បាន​ជួបប្រទះ​ដំរីព្រៃ កំពុង​ធ្វើ​សកម្មភាព ជាន់​ទន្ទ្រាន​ផលដំណាំ ពេលនោះសត្វដំរីមួយក្បាលនោះឃើញមនុស្ស​ទៅដល់ស្រាប់តែដេញជាន់កម្លាំង​សមត្ថកិច្ច និង​ប្រជាពលរដ្ឋបណ្ដាល​ឲ្យ​ប្រជាពលរដ្ឋ​ម្នាក់ រងគ្រោះថ្នាក់ ដោយ​ដួលបាក់.ក ជើង​ខាងឆ្វេង​។​

​ទាក់ទិននឹងករណីនេះដែរលោក កាន់ ពេញ អធិការនគរបាល ក្រុង​សែន​មនោ​រម្យ បានបញ្ជាក់ថា ដំរីមួយក្បាល​នេះ ជារៀងរាល់ឆ្នាំ គឺ​តែងតែ​ចេញមក ជាន់​បំផ្លិចបំផ្លាញ​ផលដំណាំរបស់​ប្រជាពលរដ្ឋ​។ ដូច្នេះលោក​ បានស្នើ​ឲ្យពលរដ្ឋមានការប្រុងប្រយ័ត្ន​ខ្ពស់ ព្រោះ​ដំរី​មួយ​ក្បាល​នេះ ងាយ​នឹង​បង្កគ្រោះថ្នាក់ដល់ពួកគាត់ដែលរស់នៅ​តំបន់នោះ៕ដោយ៖សហការី


ចែករំលែក៖