ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ បានចេញ សេចក្តីជូនដំណឹង (សូមពាក់ម៉ាស់ រក្សាគម្លាត នៅពេលចេញក្រៅ) ខណ: សុខ មុំ មីខគោ បាក់ទូក ស្ថិតនៅផ្ទះលេខ ២៧៧, ផ្លូវលេខ ១៦១, សង្កាត់អូរឫស្សី ខណ្ឌ៧មករា មានអ្នកជំងឺកូវីដ១៩ បានទៅទីតាំងខាងលើ និងបានប៉ះពាល់ផ្ទាល់ ជាមួយបុគ្គលិក ១នាក់
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅខ្ចប់ ឬមានទំនាក់ទំនងផ្ទាល់ជាមួយបុគ្គលិកនៅ សុខ មុំ មីខគោ បាក់ទូក ស្ថិតនៅផ្ទះលេខ ២៧៧, ផ្លូវលេខ ១៦១, សង្កាត់អូរឫស្សី ខខណ្ឌ៧មករា ចាប់ពីថ្ងៃទី ៣ ខែមេសា ដល់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១។
មូលហេតុ៖ អ្នកជំងឺកូវីដ១៩ បានទៅទីតាំងខាងលើ និងបានប៉ះពាល់ផ្ទាល់ ជាមួយបុគ្គលិក ១ នាក់។
សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ តាមវិធានសុខាភិបាល រាប់ចាប់ពីថ្ងៃដែលអ្នកបានទៅទីកន្លែងនោះ នៅថ្ងៃ ឬក្រោយថ្ងៃអ្នកជំងឺបានទៅ។
សូមអរគុណ!
ដោយ ៖ សិលា