ក្រុម Real Madrid បានយកឈ្នះលើក្រុម FC Barcelona ក្នុងលទ្ធផល ២–១ សម្រាប់ការប្រកួតពានរង្វាន់ La Ligaរបស់អេស្ប៉ាញនៅយប់មិញនេះ។
នៅតង់ទី១ ក្រុម Real Madrid អាចរកគ្រាប់បាល់២គ្រាប់នាំមុខបានទៅហើយ ដោយ Benzema ១គ្រាប់នៅនាទីទី១៤ និង Toni Kroos ១គ្រាប់ទៀតនៅនាទីទី២៨។
លទ្ធផលនេះបន្តរហូតចប់តង់ទី១ដោយReal Madridនាំមុខក្រុមBarcelona ២ទល់០ ។
ចូលដល់តង់ទី២ក្រុម Barcelona រកបាន១គ្រាប់សងវិញដោយកីឡាករ Oscar នៅនាទីទី៦០។ នៅសល់៣០នាទីចុងក្រោយនៃការប្រកួត ក្រុមទាំងពីរមិនអាចរកគ្រាប់បាល់បានទៀតនោះទេធ្វើឲ្យចប់ការប្រកួត Real Madridយកឈ្នះBarcelonaក្នុងលទ្ធផល ២ទល់១ ។
លទ្ធផលបាន៣ពិន្ទុបន្ថែមទៀតនេះ បានធ្វើឱ្យក្រុម Real Madrid ហក់ឡើងទៅឈរនៅកំពូលតារាង La Liga ហើយ ឆ្លងកាត់៣០ប្រកួតកន្លងមកនេះ។ យ៉ាងណាមិញពួកគេក៏ត្រូវរង់ចាំមើលការប្រកួតរបស់ក្រុម Atletico Madridប្រកួតនឹងក្រុមម្ចាស់ផ្ទះ Real Betis នៅម៉ោង០២៖០០នាទីយប់នេះដែរ ព្រោះAtletico Madrid ទើបមាន២៩ប្រកួតប៉ុណ្ណោះ៕
ដោយ៖ សហការី