ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ៤នាក់ឆក់ខ្សែកពីបុរសម្នាក់មិនបានសម្រេចត្រូវសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗ

ចែករំលែក៖

      ភ្នំពេញ៖ ជនសង្ស័យ៤នាក់បានធ្វេីសកម្មភាពឆក់យកខ្សែកពីបុរសម្នាក់តែមិនបានសម្រេចកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី ១៣ ខែមេសា ឆ្នាំ ២០២១ នៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិចំការឪឡឹក១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ​ ហេីយព្យាយាមគេចខ្លួនរហូតទៅដល់ក្នុងបុរីបឹងបៃតង​ ភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ​ ត្រូវបានសមត្ថកិច្ចដេញឃាត់បានចំនួន៤នាក់។ 

  ជនរងគ្រោះមានឈ្មោះ ប៊ុត រ៉ុម ភេទប្រុស​ មានទីលំនៅភូមិចំការឪឡឹក២​ សង្កាត់កាកាបទី២​ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

  ចំណែកជនសង្ស័យទី១-ឈ្មោះ ជា សុវណ្ណារ៉ា ហៅប៉ុក អាយុ១៩ឆ្នាំ ជាកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលក្នុងភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យទី២-ឈ្មោះ តយ តុង អាយុ ២២ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិចែងម៉ែង សង្កាត់សំរោង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យទី៣​-ឈ្មោះ ស៊ីណា ចិត្រា ហៅត្រា​ អាយុ២០ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យទី៤​-ឈ្មោះ ឃីន ដាលុច ហៅសាក់ប្រយុទ្ធ អាយុ១៨ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។

សម្ភារដកហូតមានម៉ូតូចំនួន៤គ្រឿងមាន ៖

១-ម៉ូតូម៉ាកឌ្រីម សេ១២៥ ពាក់ស្លាកលេខ ព្រៃវែង 1P-2445។ទី២-ម៉ាកឌ្រីមសេ១២៥ ពាក់ស្លាកលេខ ភ្នំពេញ 1BH-3063។ទី៣-ម៉ាក និច​ ពាក់ស្លាកលេខតាកែវ 1W-1560។
ទី៤-ម៉ាកហុងដាឌ្រីម សេ១២៥ ពាក់ស្លាកលេខតាកែវ 1H-7725។

  តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូម្នាក់ឯង​តាមបណ្តោយផ្លូវបេតុង ក្នុងភូមិចំការឪឡឹក១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ​ ភ្លាមនោះស្រាប់តែមានជនសង្ស័យចំនួន៤នាក់ជិះម៉ូតូមកពីក្រោយរួចធ្វេីសកម្មភាពឆក់យកខ្សែក​ពីជនរងគ្រោះតែមិនបានសម្រេច ទេីបជនរងគ្រោះស្រែកថាចោរៗបង្កការភ្ញាក់ផ្អេីលដល់សមត្ថកិច្ចដេញប៉ផាប់ចាប់ពភីងរហូតទៅដល់បុរីបឹងបៃតង ភូមិត្រពាំងទា​ សង្កាត់ត្រពាំងក្រសាំង ទើបសមត្ថកិច្ចតាមឃាត់ខ្លួនបានទាំង៤នាក់តែម្ដង។

  ក្រោយពេលកើតហេតុសមត្ថកិច្ចបានកសាងសំណុំរឿងទាំងបួននាក់ដើម្បីបញ្ជូនទៅផ្នែកជំនាញចាត់ការបន្តតាមនីតិវិធី៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖