ព័ត៌មានទាន់ហេតុការណ៍៖

អគ្គិភ័យឆាបឆេះផ្ទះលក់គ្រឿងទេស​មួយកន្លែងនៅសង្កាត់ចោមចៅទី៣​ ខូចខាតសម្ភារគិតជាតម្លៃជាង​១ម៉ឺនដុល្លារ

ចែករំលែក៖

ភ្នំពេញ៖ ករណីអគ្គិភ័យដែលឆាបឆេះផ្ទះ មួយកន្លែង​​នៅវេលាម៉ោង ៣និង៤០នាទីទៀបភ្លឺ​ ថៃ្ង​ពុធ​ ៣កេីត​ ខែពិសាខ​ ឆ្នាំឆ្លូវ ត្រីស័ក ព.ស​ ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែមេសា​ ឆ្នាំ២០២១ ស្ថិតនៅ​ផ្លូវលេខ៨១​ ភូមិព្រៃស្វាយ​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍​សែនជ័យ​ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឱ្យដឹងថា ម្ចាស់ផ្ទះឈ្មោះ ភោគ​ ធារី​ ភេទស្រី អាយុ​ ​៤១ឆ្នាំ​ ជនជាតិខ្មែរ មុខរបរ​លក់គ្រឿងទេស។

  សមត្ថកិច្ចបានឱ្យដឹងថា  មូលហេតុដែលនាំឱ្យភ្លើងឆេះផ្ទះនេះគឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី។

-​ ប្រភេទ​សំណង់​ :​ ផ្ទះសង់ពីបេតុង​ (ទំហំ​ ៥ម៉ែត្រ​​ x​ ១០ម៉ែត្រ​)​ ខូចខាត​ (ទំហំ​ ៣ម៉ែត្រ​ x​ ៣ម៉ែត្រ​)។

សម្ភារខូចខាតរួមមាន៖ ឆេះគ្រឿងទេសមួយចំនួនមានតម្លៃជាង​១ម៉ឺនដុល្លារ​ តែពុំបណ្តាលឱ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងនិងមិនបណ្តាលឲ្យមានមនុស្សស្លាប់​​-​របួស​មនុស្ស​នោះទេ។

  ក្នុងប្រតិបត្តិការនេះប្រើប្រាស់រថយន្តការិយា​ល័យ​បង្ការនិងពន្លត់អគ្គិភ័យ​ចំនួន ៤គ្រឿង​ ប្រើប្រាស់ទឹក​អស់ចំនួ​ន​ ៣ឡាន​ ស្មេីនឹង​ ១៦ម៉ែត្រ​គូប​ ហើយពន្លត់ចប់នៅម៉ោង ៤និង២០នាទីទៀបភ្លឺ​ នាថ្ងៃខែឆ្នាំដដែល៕

ដោយ៖ជ្រោយពេជ្រ


ចែករំលែក៖