ភ្នំពេញ៖ សន្តិសុខផ្សារស្ទឹងមានជ័យថ្មី បាននាំគ្នាបាញ់ថ្នាំកម្ចាត់សត្វល្អិតក្នុងផ្សារធ្វេីឲ្យផ្សែងហុយចេញក្រៅឡេីងខ្មួរខ្មាញ់បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋរាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ចខណ្ឌមានជ័យចុះអន្តរាគមន៍ភ្លាមៗ កាលពីវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ ស្ថិតក្នុងផ្សារស្ទឹងមានជ័យថ្មី សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
បេីតាមសម្ដីសន្តិសុខផ្សារស្ទឹងមានជ័យថ្មី ដែលស្ថិតក្នុងកន្លែងកើតហេតុបានប្រាប់ថា មូលហេតុដែលផ្សែងហុយចេញក្រៅឡេីងខ្មួរខ្មាញ់នេះគឺ ពួកគាត់បានបាញ់ថ្នាំសម្លាប់សត្វល្អិតទាំងខាងលេីផ្សារនិងខាងក្រោមផ្សារ ស្រាប់តែពេលនោះទ្វារក៏បានបិតជិតទេីបធ្វេីឲ្យផ្សែងហុយចេញមកក្រៅម្ដងបន្តិចៗ ដល់ពេលបេីកទ្វារវិញផ្សែងក៏ហុយចេញក្រៅខ្លាំងតែម្ដង ទេីបបង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋនឹកស្មានថា ជាករណីអគ្គិភ័យក៏រាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន ព្រមទាំងសមត្ថកិច្ចឲ្យចុះមកជួយអន្តរាគមន៍។ បន្ទាប់ពីអាជ្ញាធរមានសមត្ថកិច្ចខណ្ឌមានជ័យចុះទៅដល់ ទើបដឹងថាជាផ្សែងបាញ់ថ្នាំសម្លាប់សត្វល្អិតតែប៉ុណ្ណោះ មិនមែនករណីអគ្គិភ័យនោះទេ រួចក៏នាំគ្នាដកកម្លាំងទៅតាមគោលដៅរៀងៗខ្លួនវិញ ដោយគ្រាន់តែណែនាំដល់សន្តិសុខផ្សារធ្វេីការកុំធ្វេសប្រហែសបែបនេះទៀត ៕
ដោយ ៖ ភារ៉ា ដង្កោ