ភ្នំពេញ៖ រដ្ឋបាលខេត្តត្បូងឃ្មុំ បានចេញសេចក្តីជូនដំណឹង ស្តីពី ការរកឃើញវិជ្ជមានជំងឺកឺដ ១៩ ចំនួន០១នាក់ នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ នៅខេត្តត្បូងឃ្មុំ។
រដ្ឋបាលខេត្តត្បូងឃ្មុំ មានកិត្តិយសសូមជម្រាបជូនសាធារណជន និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត ត្បូងឃ្មុំ ឲ្យបានជ្រាបថា, ករណីការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈនេះ ខេត្តត្បូងឃ្មុំ បានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ លើស្ត្រីជាជនជាតិខ្មែរចំនួន ០១នាក់បន្ថែមទៀត នៅថ្ងៃទី១៣ ខែ មេសា ឆ្នាំ២០២១ លើស្ត្រីមានអាយុ៣៦ឆ្នាំ រស់នៅភូមិកោងកាងទី១ ឃុំកោងកាង ស្រុកពញាក្រែក ខេត្ត ត្បូងឃ្មុំ។
ក-ប្រវត្តិមុនវិជ្ជមានជំងឺកូវីដ-១៩របស់អ្នកជំងឺ៖
១-ស្ត្រី អាយុ ៣៦ឆ្នាំ នៅភូមិកោងកាងទី១ ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ -ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ បានត្រលប់មកពីរលេងកូននៅផ្សារអូរឬស្សី រាជធានីភ្នំពេញ ដោយ ជិះតាមរថយន្តសាំយ៉ុង អ្នកបើកបរឈ្មោះ ឆាយ ចេក អាយុ៣៨ឆ្នាំ នៅភូមិពោធិរោងលិច ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
-ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ បានយកថវិកា និងគ្រឿងឧបភោគជូនឪពុកម្តាយក្មេក នៅចំការកៅស៊ូ ( ចំណុចត្រពាំងប្រិយ ) ក្នុងភូមិពោធិស្រុក ឃុំកោងកាង ប័ច្ចុប្បន្នគាត់រស់នៅភូមិកោងកាងទី២ ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
-ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ ពេលព្រឹក (ចេញរោគសញ្ញា) បានអោយកូនស្រីឈ្មោះ ឃឹម បឺសា អាយុ ១៦ឆ្នាំទៅទិញថ្នាំនៅផ្ទះពេទ្យអឺម ទីលំនៅភូមិកោងកាងទី២ ឃុំកោងកាង ស្រុកពញាក្រែក ខេត្ត ត្បូងឃ្មុំ។
-ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ ម៉ោង ៨:០០នាទីព្រឹក បានមកពិនិត្យយាមនៅផ្ទះពេទ្យឈ្មោះ ចាប ជារី ភេទប្រុស អាយុប្រហែល ៥៥ឆ្នាំ ទីលំនៅភូមិស្ទឹង ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។ -ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ បានហៅពេទ្យឈ្មោះ ចាន់ សារ៉ាន ភេទប្រុស មានទីលំនៅភូមិ ពោធិស្រុក ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំទៅដាក់សេរ៉ូមនៅផ្ទះ។
-ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ ដោយមានអាការៈមិនស្រួលសង្ស័យក៏បានស្ម័ត្រចិត្តមកធ្វើចត្តាឡីស័ក និងបានយកសំណាក នៅមណ្ឌលស្រុកពញាក្រែក ដោយ ប្ដីរបស់គាត់អ្នកឌុបមក។
-ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ ក៏ទទួលបានលទ្ធផលសំណាកមានវិជ្ជមានជំងឺកូវីដ-១៩បច្ចុប្បន្នអ្នក ជំងឺកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែកពញាក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
ខ.អ្នកប៉ះពាល់ដោយផ្ទាល់ចំនួន ១៩នាក់ ប្រយោល ២៣នាក់។
គ-ទីតាំងក្នុងការប្រាស្រ័យទាក់ទង៖
១-ផ្ទះអ្នកផ្ទុកជំងឺកូវីដ -១៩ ភូមិកោងកាងទី១ ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ២-អ្នកបើកបររថយន្តសាំយ៉ុង ឈ្មោះ ឆាយ ចេក អាយុ៣៨ឆ្នាំ នៅភូមិពោធិរោងលិច ឃុំកោងកាង.. ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ ៣-នៅចំការកៅស៊ូរបស់ឪពុកម្តាយក្មេក(ចំណុចត្រពាំងប្រិយ) ក្នុងភូមិពោធិស្រុក ឃុំកោងកាង, ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
៤-ផ្ទះពេទ្យឈ្មោះ ចាប ជារី នៅភូមិស្ទឹង ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ទន្ទឹមនេះរដ្ឋបាលខេត្ត បាននឹងកំពុងចាត់វិធានស្រាវជ្រាវរកទីតាំង និងកំណត់មុខសញ្ញាអ្នកដែលពាក់ព័ន្ធ ក្នុងករណីនេះជាបន្តទៀត។
ក្នុងន័យនេះ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ រដ្ឋបាលខេត្តត្បូងឃ្មុំ សូមធ្វើការអំពាវនាវបងប្អូនប្រជាពលរដ្ឋ ពិសេសអ្នកដែលបានជួបប្រាស្រ័យទាក់ទង ប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោល ជាមួយបុគ្គលខាងលើ សូមទំនាក់ទំនងយកសំណាកនៅគ្រប់មន្ទីរពេទ្យ ក្នុងខេត្តត្បូងឃ្មុំ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ ជាមួយគ្នានេះ ករណីបងប្អូនប្រជាពលរដ្ឋមានរោគសញ្ញា ផ្តាសាយ ក្អក ហៀរសំបោរ ឈឺបំពងករ ថប់ដង្ហើម ឬរោគសញ្ញាសង្ស័យផ្សេងៗ សូមទៅពិនិត្យសុខភាពនៅ តាមមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលស្ថិតនៅជិតកន្លែងដែលបងប្អូនស្នាក់នៅ និងរាយការណ៍ជូនអាជ្ញាធរ មូលដ្ឋានជាបន្ទាន់ ឬទំនាក់ទំនងតាមទូរស័ព្ទលេខ ០១២ ៩៨៣ ៦៣ ៩/ ០៩៧ ៦៤៧ ៧៧៣៧/ ។
រដ្ឋបាលខេត្តត្បូងឃ្មុំ សង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋ ចូលរួមអនុវត្តតាមសេចក្តីជូនដំណឹងនេះ ឱ្យមានប្រសិទ្ធភាពខ្ពស់ និងសូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ “mការពារ ៣កុំ” ដោយឡែក ចំពោះអ្នកពាក់ព័ន្ធដោយផ្ទាល់ និងដោយប្រយោលជាមួយអ្នកវិជ្ជមានជំងឺកូដ-១៩ខាងលើ ត្រូវ តែអនុវត្តឱ្យបានម៉ឺងម៉ាត់តាមសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល និងវិធានការនានារបស់ក្រសួងសុខាភិបាល ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីក្រុមគ្រួសារ និងសហគមន៍យើងជៀសផុតពីជំងឺដ៏កាចសាហាវនេះ៕
ដោយ ៖ សិលា