ព័ត៌មានទាន់ហេតុការណ៍៖

ស្ថានីយ៍ប្រេងឥណ្ធនៈ សូគីម៉ិច សាខាជ្រមុះជ្រូក ស្ទឹងមានជ័យ មានអ្នកជំងឺកូវីដ-១៩ គឺជាបុគ្គលិកខាងផ្នែកអនាម័យ នៅទីតាំងខាងលើនេះ

ចែករំលែក៖

ភ្នំពេញ៖ ស្ថានីយ៍ប្រេងឥណ្ធនៈ សូគីម៉ិច សាខាជ្រមុះជ្រូក ស្ទឹងមានជ័យ មានអ្នកជំងឺកូវីដ-១៩ គឺជាបុគ្គលិកខាងផ្នែកអនាម័យ នៅទីតាំងខាងលើនេះ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់អោយដឹងនៅរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ ។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩🙏 សូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ ពេលចេញក្រៅ​ និង 📣 សូមអំពាវនាវដល់ #ប្រជាពលរដ្ឋ ដែលបានទៅប្រើប្រាស់បង្គន់ និងទៅផ្សារទំនើប ននិងបុគ្គលិកធ្វើការនៅស្ថានីយ៍ប្រេងឥណ្ធនៈ សូគីម៉ិច សាខាជ្រមុះជ្រូក ស្ទឹងមានជ័យ ចាប់ពីថ្ងៃទី៥ ខែមេសា ដល់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១។មូលហេតុ៖ អ្នកជំងឺកូវីដ-១៩ គឺជាបុគ្គលិកខាងផ្នែកអនាម័យ នៅទីតាំងខាងលើនេះ ។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, សូមដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ។

សូមអរគុណ!

ដោយ ៖ សិលា


ចែករំលែក៖