ភ្នំពេញ៖ មន្ទីរពេទ្យថែទាំអ្នកជំងឺកូវីដ-១៩ កម្រិតស្រាលមួយទៀតបានរៀបចំរួចហើយ។ ក្រុមគ្រូពេទ្យស្មគ្រ័ចិត្តយុវជនសម្តេចតេជោប្រឆាំង Covid-19 បានត្រៀមខ្លួនសំរាប់បេសកកម្មនេះរួចរាល់ជាស្រេច។
ក្រុមការងារបានរួមគ្នាធ្វើការទាំងយប់ទាំងថ្ងៃ ដើម្បីធ្វើយ៉ាងណាអោយការរៀបចំអាគារមួយចំនួននៅកោះពេជ្រជា
មណ្ឌលព្យាបាលជំងឺកូវីដ-១៩ ។
សូមអរគុណដល់បងប្អូនក្រុមការងារទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មនៅក្នុងការការរៀបចំនេះ សូមឆ្លៀតឱកាសនេះ
ធ្វើការថ្លែងអរគុណដល់ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន OCIC ដែលបានអនុញ្ញាតិអោយរាជរដ្ឋាភិបាលខ្ចីទីតាំងមួយចំនួននៅកោះពេជ្រសម្រាប់ប្រើប្រាស់ដោយឥតគិតថ្លៃ ដើម្បីរៀបចំជាមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាលនេះ។
មានតែការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងការអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល (៣កុំ ៣ការពារ) និងក្នុងការទទួលចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ទេដែលជាគន្លឹះអាចទប់ស្កាត់ការរីករាលដាល និងឈានដល់ការបញ្ចប់
ជំងឺកូវីដ-១៩ នៅក្នុងប្រទេសរបស់យើងបានឆាប់រហ័ស។
ហេតុដូច្នេះសូមបងប្អូនទាំងអស់រួបរួមគ្នា តាមការអំពាវនាវរបស់រាជរដ្ឋាភិបាល ដើម្បីចូលរួមកម្ចាត់ជំងឺកូវីដ-១៩ ឲ្យអស់
ពីទឹកដីខ្មែរយើង និងសង្ឃឹមថាដំណាក់កាលនេះនឹងឆ្លងផុតក្នុងពេលឆាប់ៗនេះ៕
ដោយ៖ សុខ ខេមរា