ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តស្វាយរៀងទទួលអំណោយពីលោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងលោកស្រី

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោក ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញទទួលយកអំណោយពីលោក នួន លីហួន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងលោកស្រី ហេង  លីនដា ព្រមទាំងក្រុមគ្រួសារ បានឧបត្ថម្ភនូវសម្ភារមួយចំនួនដូចជា អង្ករចំនួន៨០បាវ ក្នុង១បាវ២៥គីឡូក្រាម ស្មើនឹង២,០០០គីឡូក្រាម ,មីចំនូន ២៤០កេសតូច ,ម៉ាសចំនួន១៦កេសធំ ស្មើនឹង៤០,០០០ម៉ាស និងអាល់កុលចំនួន ៨កាន នាព្រឹកថ្ងៃសុក្រ១២កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១។ លោកក៏បានថ្លែងនូវការអរគុណចំពោះលោក នួន លីហួន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងលោកស្រី ព្រមទាំងក្រុមគ្រួសារ​ ដែលបានចូលរួមបរិច្ចាគនូវអំណោយ មួយចំនួនក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩ នាពេលនេះ ដែលសបញ្ជាក់ឱ្យឃើញពីទឹកចិត្តសប្បុរសធម៌ និងជាវប្បធម៌នៃការចែករំលែកទៅលើការជួយគ្នាក្នុងបរិបទនាពេលបច្ចុប្បន្ន។​

អភិបាលខេត្តក៏បានបញ្ជាក់ថា អំណោយដែលរដ្ឋបាលខេត្តទទួលបាននៅថ្ងៃនេះ និងយកទៅចាត់ចែងប្រើប្រាស់អោយចំគោលដៅក្នុងសកម្មភាពយុទ្ធនាការផ្សព្វផ្សាយអប់រំនូវវិធានការបង្ការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

លោកអភិបាលខេត្តបានបញ្ជាក់ថា ចាប់តាំងពីប្រទេសកម្ពុជា យើងមានវត្តមានជំងឺកូវីដ-១៩ ក៏ដូចជាព្រឹត្តិការណ៍សហគមន៍​២០កុម្ភៈ​ និងបិទការឆ្លងកាត់ការធ្វេីដំណេីរពីខេត្តមួយទៅខេត្តមួយ​នាពេលបច្ចុប្បន្ន​នេះ​ រដ្ឋបាលខេត្តស្វាយរៀងបាន និងកំពុងខិតខំយកចិត្តទុកដាក់ក្នុងការចូលរួមបង្ការទប់ស្កាត់ការឆ្លង រីករាល​ នៃជំងឺនេះយ៉ាងសកម្ម ជាពិសេសការអនុវត្តនូវសេចក្តី​សម្រេច​ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ​ ហ៊ុន​ សែន​។

ទន្ទឹមនេះ​ កន្លងមករដ្ឋបាលខេត្ត​ បានបង្កើតនូវគណៈកម្មការប្រយុទ្ធប្រឆាំង និងជំងឺកូវីដ-១៩ខេត្ត​ ព្រមទាំងបង្កើតនូវក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថា មានផ្ទុកជំងឺកូវីដ-១៩ក្នុងខេត្ត ដើម្បីមានវិធានការក្នុងការទប់ស្កាត់ការឆ្លងឱ្យបានទាន់ពេលវេលា៕

ដោយ៖យឹម សុថាន


ចែករំលែក៖