ភ្នំពេញ ៖ នៅទូទាំងប្រទេសការចាក់វ៉ាក់សាំងកូវីដ-១៩សរុបចំនួន ១,២៩៣,៩៧៤នាក់ គិតត្រឹមថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ-១៩ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ ។
-ក្រសួងសុខាភិបាល ចាក់បានចំនួន៖ ៩៩៩,៤៣១នាក់។
-ក្រសួងការពារជាតិ ចាក់បានចំនួន៖ ២៩៤,៥៤៣នាក់។
-សរុបចំនួន៖ ១,២៩៣,៩៧៤នាក់ (គិតថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១)។
ក្រសួងសុខាភិបាល៖ រកឃេីញករណីវិជ្ជមានកូវីដ-១៩ថ្មី ចំនួន៥១១នាក់ និងអ្នកជាសះស្បេីយ ៦២នាក់
សូមបញ្ជាក់ថា, ក្រសួងសុខាភិបាលកម្ពុជា នៅព្រលប់ថ្ងៃសៅរ៍ទី២៤ ខែមេសា ឆ្នាំ២០២១នេះ បានប្រកាសថា បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ចំនួន ៥១១នាក់ថែមទៀត ក្នុងនោះសុទ្ធសឹងជាករណីសហគមន៍ក្នុង «ព្រឹត្តិការណ៍២០កុម្ភៈ» ខណៈអ្នកជំងឺចំនួន ៦២នាក់បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។
សូមជម្រាបថា នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ មានករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ចំនួន ៥១១នាក់ (សហគមន៍ទាំង ៥០៩នាក់) និងមានអ្នកជាសះស្បេីយចំនួន ៦២នាក់ក្នុងនោះរួមមាន៖
– ករណីឆ្លងសហគមន៍ ៥០៩ នាក់
– អ្នកដំណើរពីបរទេស ០២ នាក់
ភ្នំពេញ (318) ព្រះសីហនុ (126) កណ្ដាល (44) បន្ទាយមានជ័យ (4) កំពង់ចាម (5) កំពង់ឆ្នាំង (4) កំពង់ធំ (2) ស្វាយរៀង (2) ត្បូងឃ្មុំ (2) តាកែវ (2)
គិតត្រឹមព្រឹក ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១
– អ្នកឆ្លងសរុប= ៩៣៥៩ នាក់
– អ្នកជាសះស្បើយ= ៣២១០ នាក់
– អ្នកកំពុងព្យាបាល= ៦០៧២ នាក់
– អ្នកស្លាប់= ៧១ នាក់៕
ដោយ ៖ សិលា