ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងសុខាភិបាល ៖ សរុបការចាក់វ៉ាក់សាំងកូវីដ-១៩បានចំនួន ១,២៩៣,៩៧៤នាក់ (គិតត្រឹមថ្ងៃទី២៤ ខែមេសា)ទូទាំងប្រទេស

ចែករំលែក៖

ភ្នំពេញ ៖ នៅទូទាំងប្រទេសការចាក់វ៉ាក់សាំងកូវីដ-១៩សរុបចំនួន ១,២៩៣,៩៧៤នាក់ គិតត្រឹមថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ-១៩ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ ។

-ក្រសួងសុខាភិបាល ចាក់បានចំនួន៖ ៩៩៩,៤៣១នាក់។

-ក្រសួងការពារជាតិ ចាក់បានចំនួន៖ ២៩៤,៥៤៣នាក់។

-សរុបចំនួន៖ ១,២៩៣,៩៧៤នាក់ (គិតថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១)។ 

ក្រសួងសុខាភិបាល​៖​ រកឃេីញករណីវិជ្ជមានកូវីដ-១៩​ថ្មី​ ចំនួន​៥១១នាក់​ និងអ្នកជាសះស្បេីយ​ ៦២នាក់​

សូមបញ្ជាក់ថា,  ក្រសួងសុខាភិបាលកម្ពុជា​ នៅព្រលប់ថ្ងៃសៅរ៍ទី២៤ ខែមេសា ឆ្នាំ២០២១នេះ​ បានប្រកាសថា​ បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី​ ចំនួន​ ៥១១នាក់ថែមទៀត ក្នុងនោះសុទ្ធសឹងជាករណីសហគមន៍ក្នុង «ព្រឹត្តិការណ៍២០កុម្ភៈ» ខណៈអ្នកជំងឺចំនួន​ ៦២នាក់បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។

សូមជម្រាបថា​ នៅថ្ងៃទី២៣ ខែមេសា​​ ឆ្នាំ​២០២១ មានករណីវិជ្ជមានវីរុសកូវីដ-១៩​ថ្មី​ ចំនួន​ ៥១១នាក់​ (សហគមន៍ទាំង ៥០៩នាក់) និងមានអ្នកជាសះស្បេីយចំនួន​ ៦២នាក់​ក្នុង​នោះ​រួម​មាន​៖

– ករណីឆ្លងសហគមន៍ ៥០៩ នាក់

– អ្នកដំណើរពីបរទេស ០២ នាក់

ភ្នំពេញ (318) ព្រះសីហនុ (126) កណ្ដាល (44) បន្ទាយមានជ័យ (4) កំពង់ចាម (5) កំពង់ឆ្នាំង (4) កំពង់ធំ (2) ស្វាយរៀង (2) ត្បូងឃ្មុំ (2) តាកែវ (2) 

គិតត្រឹមព្រឹក ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១

– អ្នកឆ្លងសរុប= ៩៣៥៩ នាក់

– អ្នកជាសះស្បើយ= ៣២១០ នាក់

– អ្នកកំពុងព្យាបាល= ៦០៧២ នាក់

– អ្នកស្លាប់= ៧១ នាក់៕

ដោយ ៖ សិលា


ចែករំលែក៖