ព័ត៌មានទាន់ហេតុការណ៍៖

ខួប១០ឆ្នាំថ្ងៃរៀបអភិសេករបស់រាជបុត្រ William និងមហេសី Kate

ចែករំលែក៖

រយៈពេល១០ឆ្នាំរួមរស់ជាមួយគ្នា ចាប់តាំងពីពិធីរៀបអភិសេកល្អគ្មានពីរដូចនៅក្នុងរឿងនិទាន មកទល់ពេលនេះ ព្រះរាជបុត្រ William និងមហេសី Kate Middleton បានបង្ហាញពីការពេញចិត្តនឹងគ្រួសារមួយនេះ ដោយអ្នកទាំងពីរបង្ហាញយ៉ាងច្បាស់ថា ជាចំណែកមួយនៃជីវិតរបស់គ្នាទៅវិញទៅមកមិនអាចខ្វះបាន។

កាលពីថ្ងៃទី ២៤ខែមេសា ឆ្នាំ២០១១ ពលរដ្ឋនៅជុំវិញពិភពលោកជាង ២ពាន់លាននាក់បានតាមដានពិធីរៀបអភិសេក របស់រាជបុត្រ Willian និងមហេសី Kate Middleton ដែលបានផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ នៅក្នុង១៨០ប្រទេសជុំវិញពិភពលោក។ ក្រៅពីនេះមានពលរដ្ឋប្រមាណជាង១លាននាក់បាននាំគ្នា ទៅកាន់វិមាន Westminster ជាទីកន្លែងរៀបចំពិធីអភិសេកដែលគ្មានពីរនៅលើពិភពលោក។ នៅវិមាន Westminster គូស្នេហ៍បានសច្ចារួមរស់ជាមួយគ្នាអស់មួយជីវិត។
នៅថ្ងៃទី២៤ខែមេសា ឆ្នាំ២០២១ កន្លងមក គឺរយៈពេល១០ឆ្នាំបានកន្លងផុត ប៉ុន្តែគូស្នេហ៍ទាំងពីរបានរក្សានូវពាក្យសច្ចារបស់ខ្លួនបានយ៉ាងល្អ ដោយតែងតែនៅក្បែរគ្នាជានិច្ច បើទោះបីជួបឧបសគ្គ ឬសប្បាយរីករាយក្តី។ គូស្នេហ៍នេះបានផ្សារភ្ជាប់ចំណងស្នេហ៍កាន់តែស្អិតរមួតថែមទៀត ដោយមានបុត្រដល់ទៅ៣អង្គ គឺ ព្រះបុត្រា George , ព្រះបុត្រី Charlotte និងព្រះបុត្រាពៅLouis ។
ដោយសារតែស្ថានភាពនៃការឆ្លងកូវីដ-១៩ ពីធីខួបអភិសេក១០ឆ្នាំរបស់ព្រះរាជបុត្រ William និងមហេសី Kate មិនត្រូវបានរៀបចំអធិកអធមនោះឡើយ។ ខាងក្រោមនេះជារូបភាព ដែលទាក់ទាញបំផុត៕ ដោយ៖ ធីរីណា

រូបភាព៖ Kenh14


ចែករំលែក៖