ខេត្តសៀមរាប៖ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តសៀមរាប បានសម្រេចបិទខ្ទប់តំបន់មួយចំនួន មុខបរិវេណមន្ទីរពេទ្យបង្អែកខេត្ត និងបរិវេណជុំវិញផ្សារកណ្ដាល ស្ថិតនៅភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប បន្ទាប់ពីរកឃើញម្នាក់ពាក់ព័ន្ធជាមួយអ្នកកើតជំងឺកូវីដ-១៩។
នៅក្នុងសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្ត បានបញ្ជាក់ថា ការសម្រេចបិទទីតាំងមួយចំនួនក្នុងក្រុងសៀមរាបនេះ ធ្វើឡើងបន្ទាប់ពីមានការពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ១៩ម្នាក់ ឈ្មោះ ស៊ាង គឹមសាន ភេទប្រុស អាយុ៤៧ឆ្នាំ រស់នៅភូមិលាបទង ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ ដែលបានមកសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។
ជាមួយគ្នានេះ រដ្ឋបាលខេត្តសៀមរាប បានសំណូមពរដល់ប្រជាពលរដ្ឋដែលធ្លាប់មានការពាក់ព័ន្ធ ហើយមានការសង្ស័យសូមពិនិត្យតាមដានសុខភាពផ្ទាល់ខ្លួនជាប្រចាំ និងត្រូវសម្រាកនៅផ្ទះដាច់តែឯង ក្នុងករណីមានការប្រែប្រួលខុសប្រក្រតីដូចជា ឡើងកម្ដៅលើស ៣៧អង្សាសេ ក្អក កណ្តាស់ ឈឺបំពង់ក ត្រូវប្រញាប់ សូមទំនាក់ទំនងអាជ្ញាធរ ឬមណ្ឌលសុខភាព ដែលនៅជិតបំផុត៕
សូមអានព័ត៌មានលម្អិតនៅក្នុងសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តសៀមរាប មានដូចខាងក្រោម៖
ដោយ៖ សហការី