ព័ត៌មានទាន់ហេតុការណ៍៖

លោក អ៊ុំ រាត្រី ចុះចែកអំណោយស្បៀងអាហារដ៏ថ្លៃថ្លា សម្តេចតេជោ ហ៊ុន សែន ជូនដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋរស់នៅតំបន់បិទខ្ទប់ ទីតាំងភូមិបាលេលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ចំនួន ៤០គ្រួសារ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយ លោកអភិបាលក្រុង សង្កាត់ បានបន្តចុះចែកអំណោយស្បៀងអាហារដ៏ថ្លៃថ្លា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋរស់នៅតំបន់បិទខ្ទប់ ទីតាំងភូមិបាលេលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ចំនួន ៤០គ្រួសារ។

ក្នុងនាមរាជរដ្ឋាភិបាល អាជ្ញាធរខេត្តបន្ទាយមានជ័យ លោកអភិបាលខេត្ត នឹងបន្តចែកជូនពលរដ្ឋរស់នៅក្នុងតំបន់បិទខ្ទប់ ដោយគ្មានការរើសអើង និន្នាការនយោបាយ បក្សពួក ខេត្តនឹងធ្វើជាបន្តបន្ទាប់ រាប់ពាន់ឃីត រាប់ពាន់គ្រួសារទៀត ។
សូមបញ្ជាក់ថា ប្រសិនបើបងប្អូនប្រជាពលរដ្ឋមានបញ្ហាខ្វះស្បៀងជាក់ស្តែង សូមទូរសព្ទ័មកក្រុមការងារ តាមសង្កាត់នីមួយៗ ដែលរដ្ឋបាលខេត្តប្រកាសជូនជ្រាបកន្លងមក ដើម្បីដោះស្រាយដោយតម្លាភាព ៕

ប្រភព ៖ ទទក


ចែករំលែក៖