ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកឥដ្ឋ១គ្រឿងចុះពីចំណោតលើភ្នំព្រឹកក្រឡាប់ជាច្រើនត្រឡប់បណ្ដាលឲ្យមនុស្សប្រុសស្រីចំនួន៥នាក់រងរបួសធ្ងន់ និងស្រាល

ចែករំលែក៖

ខេត្តបាត់ដំបង៖ រថយន្តដឹកឥដ្ឋ១គ្រឿងបើកចុះពីចំណោតលើភ្នំជាន់ហ្រ្វ័ងមិនជាប់ក្រឡាប់ជាច្រើនត្រឡប់ បណ្តាលឲ្យរងរបួសធ្ងន់ និងស្រាល ៥នាក់។

 លោក សុង សុភ័ក្ត អភិបាលស្រុកភ្នំព្រឹកបានប្រាប់ឲ្យដឹងថា៖ គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង១១:១៥នាទីព្រឹក  ថ្ងៃទី ០៤ ខែឧសភា ឆ្នាំ ២០២១ នៅត្រង់កំណាត់ផ្លូវជាតិលេខ៥៩ ក្មុងភូមិថ្នល់បត់ ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

 ប្រភពដដែលបន្តថា មុនពេលកើតហេតុរថយន្តរងគ្រោះបានធ្វើដំណើរលឿនក្នុងទិសពីជើង ទៅត្បូង ដល់ចំណុចផ្លូវកោង និងចុះចំណោតលើ ភ្នំព្រឹកផងនោះក៏ច្រឡោតទៅមុខលឿនហើយអ្នកបើកបរជាន់ហ្វ្រ័ងមិនជាប់ស្រាប់តែក្រឡាប់ជាច្រើនត្រឡប់តែម្តង។

 រថយន្តដឹកឥដ្ឋរងគ្រោះនេះដែរម៉ាកហ៊ីយាន់ ពណ៌ស ពាក់ស្លាកលេខ ភព៣/ញ -០៤៧៤ អ្នកបើកបរដោយឈ្មោះ សួ ម៉ៃ ភេទប្រុស អាយុ ២៨ឆ្នាំ  របួសស្រាល ចំណែកអ្នករួមដំណើរចំនួន ០៤នាក់ផ្សេងទៀតមានឈ្មោះ រ៉ាត ភេទប្រុស អាយុប្រហែល៤០ ឆ្នាំ របួសធ្ងន់,  ឈ្មោះ ឡា ភេទប្រុស អាយុ ១៧ ឆ្នាំ របួសធ្ងន់, ឈ្មោះ បឿត សាវង្ស ភេទស្រី អាយុ ៣០ឆ្នាំ របួសធ្ងន់ និងឈ្មោះ ព្រាម ត្រប់ ភេទប្រុស អាយុ ៣៣ ឆ្នាំ របួសស្រាល ទាំងអស់គ្នារស់នៅភូមិកោ ឃុំត្របាត ស្រុកក្រឡាញ់ ខេត្តសៀមរាប ភ្លាមៗត្រូវប្រជាពលរដ្ឋ រួមទាំងសមត្ថកិច្ចបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យស្រុកសំពៅលូន៕

ដោយ៖ស សារ៉េត


ចែករំលែក៖