ព័ត៌មានទាន់ហេតុការណ៍៖

កងរាជអាវុធហត្ថខេត្តឃាត់ខ្លួនជនសង្ស័យម្នាក់បន្ទាប់ពីធ្វើសកម្មភាពរំលោភប្អូនថ្លៃខ្លួនបានសម្រេច

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងកងរាជអាវុធខេត្តមណ្ឌលគិរី ឃាត់ខ្លួនបន្ទាប់ពីធ្វើសកម្មភាពរំលោភប្អូនថ្លៃរបស់ខ្លួនហើយត្រូវអាណាព្យាបាលប្តឹងសមត្ថកិច្ចភ្លាមៗដែរ។

ហេតុការណ៍បងថ្លៃរំលោភប្អូនថ្លៃនោះបានកើតឡើនៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ត្រង់ចំណុចផ្លូវកែងដើមសុក្រំ ស្ថិតក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

ជនសង្ស័យមាន ឈ្មោះ ស្លេះ គ្រីយ៉ា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម មុខរបរមិនពិតប្រាកដ រស់នៅភូមិត្រពាំងផ្អេរ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ 

ជនរងគ្រោះឈ្មោះ ស.រ.យ.ទ ភេទស្រី អាយុ១៦ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម រស់នៅភូមិត្រពាំងផ្អេរ ឃុំស្រែខ្ទុម ស្រុកកែវសីមា។

ជនសង្ស័យខាងលើជាប់ពាក់ព័ន្ធករណីរំលោភប្អូនថ្លៃខ្លួនឯងបានសម្រេច។

 ក្រោយកើតហេតុជនសង្ស័យនិងម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមពណ៌ខ្មៅពាក់ស្លាកលេខ មណ្ឌលគិរី 1A.0236 ស៊េរីឆ្នាំ២០០៧ត្រូវបាន សមត្ថកិច្ចឃាត់ខ្លួននិងយកមករក្សាទុកនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តមណ្ឌលគិរីចាត់ការបន្តតាមនីតិវិធី៕

         

ដោយ៖​ ជីវ័ន្ត

 


ចែករំលែក៖