ភ្នំពេញ៖ អបអរសាទរ និងរីករាយណាស់ ! ពេលទទួលដំណឹងថា, អ្នកជំងឺកូវីដ-១៩ ចំនួន ១២៧នាក់បន្ថែមទៀតនៅកោះពេជ្រ ត្រូវបានក្រុមគ្រូពេទ្យរបស់យើងឲ្យត្រឡប់ទៅផ្ទះវិញ ខណៈបានជាសះស្បើយ ។
សូមបញ្ជាក់ថា, មណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាលកោះពេជ្រ គឺអ្នកជំងឺចំនួន ១២៧នាក់បន្ថែមទៀតត្រូវបានក្រុមគ្រូពេទ្យរបស់យើងអោយ ត្រឡប់ទៅផ្ទះវិញកាលពីព្រឹក ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ ក្រោយពីទទួលការព្យាបាលយ៉ាងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ ក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងជំងឺកូវីដ-១៩ ពួកគាត់បានជាសះស្បើយ និងត្រូវធ្វើចត្តាឡីស័កខ្លួនឯងដាច់ដោយឡែករយៈពេល១៤ថ្ងៃបន្តទៀត ដើម្បីតាមដានសុខភាព។
ជនរួមជាតិថ្លែងអំណរគុណរកទីបំផុតគ្មានដល់ TYDA ក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងជំងឺកូវីដ-១៩, ទាំងលោកគ្រូពេទ្យទាំងអស់ អាជ្ញាធរ ជំនាញសុខាភិបាល ក្រសួងសុខាភិបាល ប្រមុខរាជរដ្ឋាភិបាល បានគិតពីប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ៕
ដោយ ៖ សិលា