កីឡាករ Ibrahima Konate បានបញ្ចប់ក្នុងការផ្ទេរទៅកាន់ក្លិប Liverpoolដោយក្រុមបាល់ទាត់ក្របខ័ណ្ឌ Premier League មួយនេះបានព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយខ្សែការពារក្លិប RB Leipzig ដែលគ្រោងនឹងផ្លាស់ទៅកាន់ទឹកដី Anfield នៅរដូវក្តៅក្នុងកិច្ចសន្យារយៈពេល៥ឆ្នាំ។
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Talkesport បានឲ្យដឹងនៅថ្ងៃទី៧ ខែឧសភាថា កីឡាករ Konate វ័យ២១ឆ្នាំមានកុងត្រាមួយក្នុងកិច្ចសន្យានៅក្លិប Leipzig ដែលមានតម្លៃប្រហែល៣៥លានអឺរ៉ូ(៣០លានផោន) ជាមួយនឹងក្លិបទាំងពីរក្នុងការពិភាក្សាជុំវិញលក្ខខណ្ឌនៃការបង់ប្រាក់។
គ្រូបង្វឹកក្រុមហង្សក្រហម Liverpool លោក Jurgen Klopp បានផ្លាស់ប្តូរជម្រើសការពាររបស់គាត់សម្រាប់រដូវកាលក្រោយបន្ទាប់ពីខ្សែការពារ van Dijk ទទួលរងនូវបញ្ហារបួសយ៉ាងយូរនៅរដូវកាលនេះដែលបានមើលឃើញពីការការពារតំណែងជើងឯក Premier League របស់ក្រុមគាត់។
ក្លិបបានចុះហត្ថលេខាលើកីឡាករ Ozan Kabak និង Ben Davies កាលពីខែមករា ប៉ុន្តែបានដាក់តម្លៃខ្សែបម្រើ Fabinho ដើម្បីលក់នៅរដូវកាលនេះ។ កីឡាករ Ben Davies មិនទាន់បានដាក់បង្ហាញសម្រាប់ហង្សក្រហមទេ ខណៈដែលវាមិនទាន់ច្បាស់ថា តើពួកគេនឹងធ្វើការចុះហត្ថលេខាខ្ចីជើងរបស់ពួកគេជា
អចិន្រ្តៃយ៍ឬយ៉ាងណា។
កីឡាករ Ibrahima Konate បានតំណាងឱ្យប្រទេសបារាំងនៅកម្រិតយុវជនជាច្រើនដង ហើយមានវត្តមានចំនួន៩៤ដងជាមួយក្លិប Leipzig រហូតដល់ឈ្មោះរបស់គាត់ចាប់តាំងពីបានចូលរួមជាមួយពួកគេពីក្រុម Sochaux កាលពីឆ្នាំ២០១៧ ។ ជាមួយគ្នានេះក្រុមតោខៀវក៏ត្រូវបានគេយល់ថា កំពុងមើល Konate ដែរ ប៉ុន្តែវាហាក់ដូចជា Anfield ដឹងច្បាស់ថាជាទិសដៅបន្ទាប់របស់គាត់ ៕ដោយ ៖ ភារៈ