ខេត្តរតនគិរី៖ ក្មេងស្រីម្នាក់ត្រូវបានជនល្មោភកាមចាប់រំលោភសេពសន្ថវៈរួចហើយអារ.កនាងប៉ុនប៉ងសម្លាប់បំបិទមាត់ តែសំណាងនាងនៅសល់ដង្ហើមផ្តិកៗអាចជួយសង្គ្រោះទាន់ ពេលនេះកំពុងសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត។
ហេតុការណ៍រំលោភរួចហើយអារ.កប៉ុនប៉ុងសម្លាប់ក្មេងស្រីនោះបានកើតឡើងកាលពីវេលាម៉ោងប្រមាណ៦ល្ងាចថ្ងៃទី៦ខែឧសភាឆ្នាំ២០២១ស្ថិតនៅក្នុងក្រុមហ៊ុនហ័ងអាញយ៉ាឡាយ ត្រង់ចំណុចការដ្ឋានទី៣ ភូមិមុយ ឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តេតនគិរី។
ប្រភពបានឱ្យដឹងថា ក្មេងស្រីរងគ្រោះ អាយុ១៤ឆ្នាំ ជនជាតិខែ្មរ មានឪពុកម្តាយជាកម្មករ សព្វថ្ងៃរស់នៅភូមិមុយ ឃុំញ៉ាង ស្រុកអណ្ដូងមាស។
ជនល្មោភកាមឈ្មោះ គា ភេទប្រុសអាយុ៤១ឆ្នាំ ជនជាតិខ្មែរ ជាកម្មករចៀរជ័រកៅស៊ូស្នាក់នៅបណ្តោះអាសន្នក្នុងក្រុមហ៊ុនហ័ងអាញយ៉ាឡាយ ជាជនចំណាកស្រុក។
ក្រោយកើហេតុជននោះបានរត់គេចខ្លួនបាត់ស្រមោលភ្លាមៗ ឯជនរងគ្រោះត្រូវបានឪពុកម្តាយដឹកយកទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត។
សមត្ថកិច្ចក៏កំពុងតែស្រាវជ្រាវស្វែងរកចាប់ខ្លួនជនបង្កនោះដើម្បីអនុវត្តតាមនីតិវិធីផងដែរ៕
ដោយ៖ ជីវ័ន្ត