ព័ត៌មានទាន់ហេតុការណ៍៖

Real Madrid ក្លាយជាឈ្មោះយីហោបាល់ទាត់ដែលមានតម្លៃខ្ពស់បំផុតនៅលើពិភពលោក

ចែករំលែក៖

ក្លិប Real Madrid គឺជាយីហោបាល់ទាត់ដ៏មានតម្លៃបំផុតរបស់ពិភពលោក។ នេះបើយោងតាមបញ្ជីដែលត្រូវបានចេញផ្សាយថ្មីដែលធ្វើឱ្យពួកគេនាំមុខ Barcelona និង Manchester United ។

សារព័ត៌មានអេស្ប៉ាញ MARCA បានផ្សាយនៅព្រឹកថ្ងៃទី១៨ ខែឧសភាថា នេះជាឆ្នាំទី៣ជាប់ៗគ្នាហើយដែលក្លិបអធិរាជស Real Madrid ដណ្តើមបានចំណាត់ថ្នាក់កំពូល ហើយក្លាយជាក្លិបមួយក្នុងចំណោមក្លិបចំនួន៥ដែលមានតម្លៃជាង១ពាន់លានអឺរ៉ូ។

ការសិក្សាដែលធ្វើឡើងដោយ Brand Finance ក្រោមឈ្មោះថា “Football 50 2021” ឃើញថា ក្លិបអង់គ្លេសចំនួន៦ជាប់ចំណាត់ថ្នាក់លេខ១០ ។ ការចូលរួម Champions League របស់ Real Madrid ថេរត្រូវបានគេគូសបញ្ជាក់ថា ជាកត្តាដ៏សំខាន់មួយក្នុងតម្លៃម៉ាករបស់ពួកគេ។

របាយការណ៍របស់ Brand Finance’s report បានឲ្យដឹងថា Real Madrid អាចធានាបាននូវការប្រកួតជម្រុះ Champions League ពីមួយឆ្នាំទៅមួយឆ្នាំ។ លំហូរចំណូលថេរនេះ និងស្ថានភាពនៃក្របខ័ណ្ឌ Champions League បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងភាពជោគជ័យទូទៅរបស់ក្លិប។

ខាងក្រោមនេះគឺជាតារាងចំណាត់ថ្នាក់ឈ្មោះយីហោរបស់ក្លិបដែលមានតម្លៃខ្ពស់បំផុតទាំង១០៖

  1. Real Madrid 1,276ពាន់លានអឺរ៉ូ
  2. Barcelona 1,266ពាន់លានអឺរ៉ូ
  3. Manchester United តម្លៃ 1,130ពាន់លានអឺរ៉ូ
  4. Manchester City តម្លៃ 1,118ពាន់លានអឺរ៉ូ
  5. Bayern Munich តម្លៃ 1,068ពាន់លានអឺរ៉ូ
  6. Liverpool តម្លៃ 973ពាន់លានអឺរ៉ូ
  7. PSG តម្លៃ 887ពាន់លានអឺរ៉ូ
  8. Chelsea តម្លៃ 769ពាន់លានអឺរ៉ូ
  9. Tottenham តម្លៃ 723ពាន់លានអឺរ៉ូ
  10. Arsenal តម្លៃ 675ពាន់លានអឺរ៉ូ ៕ដោយ៖ភារៈ


ចែករំលែក៖