ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតីកូរ៉េខាងត្បូងជួបពិភាក្សាជាមួយប្រធានរដ្ឋសភាអាមេរិក

ចែករំលែក៖

ប្រធានរដ្ឋសភាអាមេរិក លោកស្រី Nancy Pelosi នៅថ្ងៃទី២០ ខែឧសភា២០២១ (ពេលវេលាអាមេរិក) បានជួបស្វាគមន៍ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូនជេអុីន ដែលបានបំពេញទស្សនកិច្ចទៅកាន់អាមេរិក ។
នៅក្នុងសន្និសីទកាសែត លោកស្រី Nancy Pelosi បានឲ្យដឹងថា លោកស្រីចង់ស្តាប់ប្រធានាធិបតីកូរ៉េខាងត្បូង និយាយពីបញ្ហាសន្តិសុខក៏ដូចជាដំណើរការរំសាយអាវុធបរមាណូនៅកូរ៉េខាងត្បូង ។
ក្នុងពេលជាមួយគ្នានេះដែរ ប្រធានាធិបតីកូរ៉េខាងត្បូងបានលើកឡើងថា បើទោះបីមានការឆ្លងរាលដាលកូវីដ-១៩ក្តី ដំណើរទស្សនកិច្ចរបស់លោកលើកនេះ គឺដើម្បីពង្រឹងទំនាក់ទំនងប្រទេសទាំងពីរ ក៏ដូចជាពិភាក្សាទៅលើ បញ្ហាទំនាក់ទំនងជាមួយកូរ៉េខាងជើង ព្រមទាំង កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ក្រោយការឆ្លងកូវីដ-១៩ ក៏ដូចជាបម្រែបម្រួលអាកាសធាតុ។

ក្នុងថ្ងៃជាមួយគ្នានេះដែរ លេខាព័ត៌មានរបស់សេតវិមាន លោកស្រី Jen Psaki បានបញ្ជាក់ថា បញ្ហាកូរ៉េខាងជើង គឺជាប្រធានបទសំខាន់នៅក្នុងជំនួបពិភាក្សាទ្វេភាគី រវាងអាមេរិក និងកូរ៉េខាងត្បូង ក្រោមរដ្ឋកាលដឹកនាំរបស់ប្រធានាធិបតី ចូ បៃឌិន។ តាមគម្រោង ប្រធានាធិបតីប្រទេសទាំងពីរ នឹងជួបពិភាក្សាគ្នានៅសេតវិមាននាថ្ងៃទី២១ខែឧសភា(ពេលវេលាអាមរិក)៕

ដោយ៖ ធីរីណា(រូបភាព៖Getty)


ចែករំលែក៖