ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងធនធានទឹក ៖ សូមប្រុងប្រយ័ត្នចំពោះបាតុភូត ភ្លៀងធ្លាក់ខ្លាំង ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី២៦ ខែឧសភា ដល់ថ្ងៃទី១ ខែមិថុនា

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ បានបញ្ជាក់ឲ្យដឹងថា, សូមប្រុងប្រយ័ត្នចំពោះបាតុភូត ភ្លៀងធ្លាក់ខ្លាំង ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី២៦ ខែឧសភា ដល់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ យោងតាមសេចក្តីជូនដំណឹង ស្តីពី ស្ថានភាពធាតុអាកាស

(ចាប់ពីថ្ងៃទី២៦ ខែឧសភា ដល់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១)។
ប្រព័ន្ធសម្ពាធទាប (ITCZ) បន្តអូសបន្លាយកាត់នៅប៉ែកខាងលើនៃតំបន់ជួរភ្នំដងរែក និងខ្ពង់ រាបភាគឦសាន ។ ជាមួយគា្ននោះខ្យល់មូសុងនិរតីខ្លាំងបក់លើ ព្រះរាជាណាចក្រកម្ពុជា ។
ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖
១-បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល ៖
– សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧ ១C – សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤១C

– នៅថ្ងៃទី២៦-២៨ ខែឧសភា នៅបណ្តាខេត្តនានា នឹងអាចមានភ្លៀងធ្លាក់រាយក្នុងកម្រិតបង្ហូរទៅខ្លាំង ។ បន្ទាប់ពីនោះនឹងមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ ។
២-បណ្តាខេត្ត ដាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖
– សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ ១C – សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ °C |
– នៅថ្ងៃទី២៦-២៨ ខែឧសភា ផ្នែកមួយចំនួននៃ បណ្តាខេត្តស្ថិតនៅក្នុងភូមិសាស្ត្រ ជាប់ជួរភ្នំដងរែក និងនៅខ្ពង់រាបជាប់និងបទេសវៀតណាម អាចមានភ្លៀងរាយប៉ាយក្នុងកម្រិតពីបង្គួរទៅខ្លាំង ។
៣-តំបន់មាត់សមុទ្រ ៖
– សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C – សីតុណ្ហភាពអតិបរមា មានពី ៣០-៣២
– នឹងអាចមានភ្លៀងធ្លាក់ពីមធ្យមទៅខ្លាំង។ នៅលើផ្ទៃសមុទ្រនឹងអាចមានភ្លៀងធ្លាក់ខ្លាំង ជាមួយនិងខ្យល់បក់ខ្លាំងនឹង រលកសមុទ្រខ្ពស់ៗ ។
អាស្រ័យស្ថានភាពធាតុអាកាសដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាប ជាព័ត៌មាន និងសូម ប្រុងប្រយ័ត្នចំពោះបាតុភូត ភ្លៀងធ្លាក់ខ្លាំង ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ សម្រាប់ប្រជានេសាទ និងអ្នកដំណើរ សមុទ្រសូមបន្តបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះភ្លៀងខ្យល់បក់ខ្លាំង និងរលកសមុទ្រ ដែលអាចមានកម្ពស់ ១-២,៥ ម៉ែត្រ ចាប់ពីថ្ងៃទី២៦-២៩ ខែឧសភា ៕

 

ដោយ ៖ សុខ ខេមរា


ចែករំលែក៖