ព័ត៌មានទាន់ហេតុការណ៍៖

បុកបន្តកន្ទុយគ្នា ស្លាប់៣នាក់ របួសធ្ងន់ម្នាក់នៅស្រុកបវេលខេត្តបាត់ដំបង

ចែករំលែក៖

ខេត្តបាត់ដំបង៖ មានឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងនៅរសៀលថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ២០២១ តាមបណ្តោយផ្លូវ៥៧B ក្រុមទី៦ភូមិស្វាយជ្រុំ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង បណ្តាលឲ្យមនុស្ស៣នាក់ស្លាប់បាត់បង់ជីវិត និងម្នាក់ទៀតរងរបួសធ្ងន់។

សាក្សីបានឲ្យដឹងថាកើតឡើងរវាងរថយន្តម៉ាក LEXUS LS400 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2AX-9396 (អ្នកបើកបរ រត់បាត់)បានបើករថយន្ត (ស្របទិសគ្នា) បុកនឹងម៉ូតូម៉ាកហុងដាC125ពណ៌ខ្មៅស្លាកលេខបាត់ដំបង 1P-4626 បើកបរ ឈ្មោះ រ៉ាន សាន់ ភេទស្រីអាយុ១៨ឆ្នាំនៅភូមិដូនអាវ ឃុំបវេល (ស្លាប់នៅកន្លែងកើតហេតុ)។រីឯអ្នករួមដំណើរជាមួយម៉ូតូនេះឈ្មោះ អ៊ុល សេង ភេទស្រីអាយុ១៦ឆ្នាំនៅភូមិដូនអាវ ឃុំបវេល (ស្លាប់នៅកន្លែងកើតហេតុ)។ ម៉ូតូនេះបានជ្រុលទៅបុកនឹងរថយន្តម៉ាក នីសាន់ពណ៌ក្រហម ស្លាកលេខ ប៉ៃលិន 2A-0877 បើកបរ(ច្រាសទិសគ្នា) ដែលអ្នកបើកមានឈ្មោះ កឹម គឹមនិត ប្រុស អាយុ៥៥នៅភូមិទំនប់ទឺក ឃុំបវេលរងរបួស ។

ចំណែកអ្នករួមដំណើរក្នុងរថយន្តឈ្មោះ កុយ អេង ភេទស្រីអាយុ៥២ឆ្នាំនៅភូមិបវេល១ ឃុំបវេល (ស្លាប់នៅកន្លែងកើតហេតុដែរ ដោយសាររថយន្តក្រឡាប់។

សាកសពទាំង៣នាក់ប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។រីឯមធ្យោបាយធ្វើដំណើរទាំង៣ គ្រឿងសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក៕

ដោយ ៖ ប្រាថ្នា


ចែករំលែក៖