ព័ត៌មានទាន់ហេតុការណ៍៖

លោក ដួង តារា​ “កូនចៅសូមគោរពអរគុណសម្តេចតេជោ​ ជាម្លប់ដ៏កក់ក្តៅដែលតែងតែផ្តល់ក្តីសង្ឃឹម​ និងយុត្តិធម៍ជូនដល់ពលរដ្ឋគ្រប់ទីកន្លែង”

ចែករំលែក៖

ភ្នំពេញ​៖​ បើយោងតាមលោក ដួង តារា ជំនួយការសម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី បានបង្ហោះនៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់ខ្លួន​ នៅថ្ងៃសុក្រទី២៨​ ខែឧសភា​​​ ឆ្នាំ២០២១នេះថា៖​ “កូនចៅសូមគោរពអរគុណសម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្រ្តីកម្ពុជា​ ជាម្លប់ដ៏កក់ក្តៅដែលតែងតែផ្តល់ក្តីសង្ឃឹមនិងយុត្តិធម៍ជូនដល់ពលរដ្ឋគ្រប់ទីកន្លែង”។

ជាក់ស្ដែង​នៅក្នុង​ហ្វេសប៊ុក​របស់លោក​ដួង​ តារា​ បានបញ្ជាក់ថា​ “ខ្ញុំនឹងខិតខំជួយដោះស្រាយបញ្ហាវិវាទផ្សេងៗជូនពលរដ្ឋតាមការណែនាំនិងចង្អុលបង្ហាញពីសម្តចតេជោ​ ដេីម្បីបងប្អូនបានរស់នៅសុខសប្បាយក្រោមតំបូលសន្តិភាព។ អរគុណតុលាការដែលបានផ្តល់យុត្តិធម៍ជូនគ្រួសារប្អូនទាំង២”។

ជាចុងក្រោយ​ លោក​ បន្ថែម​ទៀត​ថា​ យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម នឹងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕

ដោយ​៖សហការី​


ចែករំលែក៖