ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់២នាក់ បាត់ខ្លួន១០នាក់ក្នុងហេតុការណ៍គ្រោះថ្នាក់លិចទូកនៅFlorida សហរដ្ឋអាមេរិក

ចែករំលែក៖

មន្ត្រីអាមេរិកនៅថ្ងៃទី ២៧ខែឧសភា បានឱ្យដឹងថា មានមនុស្ស២នាក់ស្លាប់ និង១០នាក់ទៀតបាត់ខ្លួន នៅក្នុងហេតុការណ៍គ្រោះថ្នាក់លិចទូកនៅជិតទីក្រុង Key West រដ្ឋ Florida សហរដ្ឋអាមេរិក។
កម្លាំងការពារដែនសមុទ្រអាមេរិកបានឱ្យដឹងថា ទីតាំងដែលជួបគ្រោះថ្នាក់លិចទូកនោះស្ថិតនៅ តំបន់សមុទ្រក្នុងទីក្រុង Key West ចម្ងាយ២៨គីឡូម៉ែត្រពីច្រាំង។ ក្រុមសង្គ្រោះទទួលបានព័ត៌មាននៅល្ងាចថ្ងៃទី២៧ ខែឧសភា (ពេលវេលាក្នុងតំបន់ ) ហើយក្រមអ្នកជួយសង្គ្រោះក៏បានទៅកាន់កន្លែងកើតហេតុភ្លាមៗ ហើយជួយសង្គ្រោះមនុស្សបាន៨នាក់ និងសាកសពមនុស្ស២នាក់ ។
មកដល់ពេលនេះមន្ត្រីអាមេរិក នៅតែមិនទាន់ដឹងពីមូលហេតុដែលបណ្តាលឲ្យទូកខាងលើក្រឡាប់លិច ក៏ដូចជាចំនួនមនុស្សមាននៅលើទូកនោះពេលជួបគ្រោះថ្នាក់ ហើយទូកនោះមកពីតំបន់ណា?
ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានផ្សាយថា គិតមកដល់យប់ថ្ងៃទី២៧ខែឧសភា សកម្មភាពស្វែងរកអ្នកបាត់ខ្លួនកំពុងតែបន្តធ្វើឡើងនៅឡើយទេ៕

ដោយ៖ ធីរីណា(រូបភាព៖ CNN)

 

 


ចែករំលែក៖