ព័ត៌មានទាន់ហេតុការណ៍៖

បារាំង ៖ វាយប្រហារដោយកាំបិតបណ្តាលឲ្យប៉ូលិសស្រីម្នាក់រងរបួស

ចែករំលែក៖

នៅថ្ងៃទី២៨ខែឧសភា ជនដៃដល់ម្នាក់បានប្រើប្រាស់កាំបិតវាយប្រហារបណ្តាលឲ្យប៉ូលិសស្រីម្នាក់រងរបួស ។ ការវាយប្រហារកើតឡើងនៅក្នុងស្រុក La Chapelle-sur-Erdre ភាគខាងលិចនៃប្រទេសបារាំង ។ កម្លាំងប៉ូលិសបានចាប់ខ្លួនជនដៃដល់ ពេលកំពុងតែព្យាយាមរត់គេចខ្លួន ។ ប៉ុន្តែកម្លាំងសន្តិសុខជាច្រើនរូបក៏បានរងរបួសស្រាល់ផងដែរពេលប៉ះទង្គិចជាមួយជនដៃដល់។
បណ្តាញទូរទស្សន៍ BFMTV បានផ្សាយថា មុនពេលជនល្មើសរត់គេចខ្លួនជននេះបានយកកាំភ្លើងពីប៉ូលិសស្រីដែលរងរបួស ។ នៅពេលនេះរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង កំពុងធ្វើដំណើរទៅកាន់កន្លែងកើតហេតុដើម្បីពិនិត្យស្ថានភាព។
កាលពីថ្ងៃទី២៣ខែមេសា មានជនដៃដល់ម្នាក់ជាជនជាតិTunisia បានវាយប្រហារដោយកាំបិត ទៅលើស្ត្រីបុគ្គលិកប្រចាំនៅទីស្នាក់ការប៉ូលិសក្នុងតំបន់ Rambouillet ជិតរដ្ឋធានីប៉ារីស។ការវាយប្រហារកើតឡើងនៅផ្លូវចូលទីស្នាក់ការប៉ូលិស។ ជនរងគ្រោះពេលនោះក៏បានស្លាប់ដោយសារតែរបួសធ្ងន់ពេក ។ចំណែកជនដៃដល់ក៏ត្រូវបានប៉ូលិសបាញ់សម្លាប់នៅពេលនោះដែរ។ អភិបាលក្រុងប៉ារីសលោក Valerie Pecresse បានបញ្ជាក់ថា នោះជាសកម្មភាពវាយប្រហារភេរវកម្ម។
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បារាំងលោក Pháp Eric Dupond-Moretti បានអំពាវនាវដល់ចៅក្រមប្រទេសនេះមានវិធានការតឹងតែង ចំពោះជនដែលវាយប្រហារទៅលើទីតាំងប៉ូលិស ដើម្បីទប់ស្កាត់ហេតុការណ៍បែបនេះកើតឡើងនាពេលអនាគត៕

ដោយ៖ធីរីណា(រូបភាព៖AFP)


ចែករំលែក៖