ភ្នំពេញ៖ ដោយមានការយកចិត្តទុកដាក់នឹងការចង្អុលណែនាំពីលោក ស ថេត ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយភូមិចំរើនផល៤ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ ។
នៅព្រឹកថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០២១វេលាម៉ោង០៨នឹង០០នាទីព្រឹកលោក ហម វ៉ាន់ថា ប្រធានក្រុមការងារចុះជួយភូមិចំរើនផល៤ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ លោក ហួរ ម៉េងវ៉ាង អនុប្រធានក្រុមការងារចុះជួយភូមិចំរើនផល៤ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ បានដឹកនាំក្រុមការងារគណបក្សប្រជាជនចុះជួយភូមិចំរើនផល៤ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ នាំយកអំណោយ លោក ស ថេត ទៅចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ចំនួន១៨ គ្រួសារ ដោយក្នុងមួយគ្រួសារៗ ទទួលបាន៖
១/ អង្ករ ចំនួន១បាវ (២៥គីឡូក្រាម)
២/ មីចំនួន ២កេស
៣/ ទឹកសុទ្ឋចំនួន ២កេស
៤/ ត្រីខកំប៉ុងចំនួន ២យួរ
៥/ ទឹកត្រីចំនួន១យួរ
៦/ ទឹកសីអុីវចំនួន១យួរ
៧/ថវិកាចំនួន២០០,០០០រៀល(ម្ភៃមុឺនរៀល)៕
ដោយ ៖ សិលា