ខេត្តក្រចេះ ៖ រដ្ឋបាលខេត្តក្រចេះ សូមជម្រាបជូនសាធារណជន និងបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តក្រចេះ ជ្រាបថា យោងតាមលទ្ធផលវិភាគសំណាកតេស្តរហ័សរបស់ក្រុមគ្រូពេទ្យជំនាញមន្ទីរសុខាភិបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ០៥ ករណី ថែមទៀត មានដូចខាងក្រោម ៖
១- ឈ្មោះ ឡុង ឈាវហួ ភេទស្រី អាយុ ២៤ឆ្នាំ ទីលំនៅភូមិជើងពាធ ឃុំកោះខ្មែរ ស្រុកសំបូរ ខេត្តក្រចេះ
២-ឈ្មោះ លី សុថា ភេទប្រុស អាយុ ៣៣ឆ្នាំ ទីលំនៅភូមិជើងពាធ ឃុំកោះខ្មែរ ស្រុកសំបូរ ខេត្តក្រចេះ
៣-ឈ្មោះ លី ហួ ភេទប្រុស អាយុ ១៨ឆ្នាំ ទីលំនៅភូមិជើងពាធ ឃុំកោះខ្មែរ ស្រុកសំបូរ ខេត្តក្រចេះ
៤ -ឈ្មោះ លី គុណ្ណា ភេទស្រី អាយុ ១៧ឆ្នាំ ទីលំនៅភូមិជើងពាធ ឃុំកោះខ្មែរ ស្រុកសំបូរ ខេត្តក្រចេះ
៥ -ឈ្មោះ នុត ស្រីឡៃ ភេទស្រី អាយុ ១៩ឆ្នាំ ទីលំនៅភូមិជើងពាធ ឃុំកោះខ្មែរ ស្រុកសំបូរ ខេត្តក្រចេះ។
នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១. អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង ០៥នាក់ បានធ្វើដំណើរមកពីខេត្តកំពង់ធំតាម រថយន្តផ្ទាល់ខ្លួនមកកាន់លំនៅដ្ឋាននៅភូមិជើងពាច ឃុំកោះខ្មែរ ស្រុកសំបូរ ខេត្តក្រចេះ នៅថ្ងៃទី០១-០២ ខែមិថុនា ឆ្នាំ២០២១. មានអាការៈក្តៅខ្លួន ក្អក និងពិបាកដកដង្ហើម ក៍បានមកជួបក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកសំបូរធ្វើតេស្ត រហ័ស ជាលទ្ធផលគឺមានវិជ្ជមានជំងឺកូវីដ-១៩ ត្រូវបានក្រុមគ្រូពេទ្យមន្ទីរបង្អែកសំបូរបញ្ជូនទៅសម្រាកព្យាបាលនៅ មន្ទីរពេទ្យបង្អែកខេត្តក្រចេះ។
អាស្រ័យហេតុនេះ សូមសាធារណជន និងបងប្អូនប្រជាពលរដ្ឋដែលបានពាក់ព័ន្ធដោយផ្ទាល់ជាមួយអ្នក ទាំង ០៥នាក់ខាងលើ សូមរួសរាន់មកជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ។ ចំពោះអ្នក ពាក់ព័ន្ធដោយប្រយោល ត្រូវធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ ជាមួយអ្នកដទៃជាដាច់ខាត។ ករណីបងប្អូនប្រជាពលរដ្ឋ មានរោគសញ្ញា ផ្តាសាយ ក្អក ហៀសំបោរ ឈឺបំពង់ករ និង ថប់ដង្ហើម ឬរោគសញ្ញាផ្សេងៗ សូមទៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលស្ថិតនៅកន្លែងបងប្អូនរស់នៅ និងរាយ ការណ៍ទៅអាជ្ញាធរមូលដ្ឋានជាបន្ទាន់។
រដ្ឋបាលខេត្តក្រចេះ សង្ឃឹមយ៉ាងមុតមាំថា សាធារណជន និងបងប្អូនប្រជាពលរដ្ឋចូលរួមអនុវត្តតាម សេចក្ដីជូនដំណឹងនេះឱ្យមានប្រសិទ្ធភាពខ្ពស់ និងសូមបង្កើនការប្រុងប្រយ័ត្នអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវិធានការ ៣ការពារ និង៣កុំ តាមការណែនាំរបស់រាជរដ្ឋាភិបាល និងវិធានការនានារបស់ក្រសួងសុខាភិបាល ប្រកបដោយ ស្មារតីទទួលខុសត្រូវខ្ពស់៕
ដោយ ៖ សិលា