ខេត្តស្ទឹងត្រែង៖ អ្នកលេងល្បែងស៊ីសងខុសច្បាប់(លេងបៀរ និងកត់កន្ទុយលេខឆ្នោតវៀតណាម)ចំនួន ៨នាក់ ត្រូវកម្លាំងសមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានបេីកប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចបង្គោលគីឡូម៉ែតលេខ ៥២១ ផ្លូវជាតិលេខ ៩ ស្ថិតភូមិវាលដេញ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់។
បើយោងតាមមន្រ្តីនគរបាលខេត្ត បានឱ្យដឹងថា ក្នុងប្រតិបត្តិការនេះដែរ កម្លាំងជំនាញបានឃាត់ខ្លួនស្ត្រី ចំនួន ៨នាក់ ក្នុងនោះអ្នកលេងបៀរ ៦នាក់ (ស្រី) និងអ្នកតក់កន្ទុយ លេខឆ្នោតវៀតណាម២នាក់។ រួមមាន៖ទី១.ឈ្មោះ សៀ លេង ជាម្ចាស់ផ្ទះ, ទី២.ឈ្មោះ កើត ធឿន ,ទី៣.ឈ្មោះ សេង នឿន ,ទី៤.ឈ្មោះ ទុយ ចាន់ថា ,ទី៥.ឈ្មោះ ធី សុជាតិ,ទី៦.ឈ្មោះ ម៉េង នីម, ទី៧.ឈ្មោះ ផៃ ចាន់នី អ្នកលក់កន្ទុយឆ្នោតវៀតណាម (អ្នកចាត់ចែងស៊ីសង) និងទី៨.ឈ្មោះ សៅ សុភ័ណ ភេទស្រី អ្នកលក់កន្ទុយឆ្នោតវៀតណាម ។ស្ត្រីជាប់ពាក់ព័ន្ធល្បែងស៊ីសងខាងលេីនេះ មានទីលំនៅភូមិ-ឃុំកើតហេតុ។
ក្រោយប្រតិបត្តិការ កម្លាំងសមត្ថកិច្ចបានដកហូតវត្ថុតាងមួយចំនួនទាក់ទងនឹងបទល្មើស។ បច្ចុប្បន្នជនសង្ស័យទាំងអស់ ត្រូវកម្លាំងជំនាញបញ្ជូនទៅសាលាដំបូងខេត្ត ដេីម្បីចាត់ការតាមច្បាប់៕
ដោយ ៖ សហការី