ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តស្វាយរៀងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់ចូលផ្ទះសំណាក់ សុខ ហេង និងទីតាំងហាងអ៊ុតសក់ ប្រាក់ រិទ្ធី សូមមេត្តាប្រញាប់ទៅធ្វេីតេស្តរកមេរោគកូវីដ-១៩​​ ព្រោះមានអ្នកវិជ្ជមានចូលទីនោះ

ចែករំលែក៖

ខេត្តស្វាយរៀង៖ រដ្ឋបាលខេត្តស្វាយរៀងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់ចូលផ្ទះសំណាក់ សុខ ហេង និងទីតាំងហាងអ៊ុតសក់ ប្រាក់ រិទ្ធី សូមមេត្តាប្រញាប់ទៅធ្វេីតេស្តរកមេរោគកូវីដ-១៩​​  ព្រោះមានអ្នកវិជ្ជមាន៣នាក់ចូលទៅទីនោះ។

  រដ្ឋបាលខេត្តស្វាយរៀងបានបញ្ជាក់ទៀតថា ព្រោះមានអ្នកជំងឺកូវីដ-១៩ទាំង៣នាក់មាន ៖

ទី១-ឈ្មោះ ឈួន រដ្ឋា ភេទស្រី អាយុ២៨ឆ្នាំ រស់នៅភូមិមេភ្លើង សង្កាត់ស្វាយរៀង។

ទី២-ស្រ្តីឈ្មោះ កែវ ធីណា អាយុ ២៨ឆ្នាំ រស់នៅភូមិមេភ្លើង សង្កាត់ស្វាយរៀង។

ទី៣-ស្រ្តីឈ្មោះ ហេង រ៉ាវី អាយុ២៩ឆ្នាំ រស់នៅភូមិមេភ្លើង សង្កាត់ស្វាយរៀង។

ដោយមានផ្ទះសំណាក់ សុខ ហេង ស្ថិតនៅភូមិស្រះវង់ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង គិតចាប់ពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ និងទីតាំងហាងអ៊ុតសក់ ប្រាក់ រិទ្ធី នៅភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង គិតចាប់ពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១។

សូមបងប្អូនដែលពាក់ព័ន្ធទាំងផនិងទាំងប្រយោលត្រូវធ្វើចត្តាឡីស័កតាមដានសុខភាព អនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣ការពារ ៣កុំ របស់សម្ដេចតេជោ។

ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ទៅធ្វេីតេស្តរកមេរោគកូវីដ-១៩​​ដែលមានទីតាំងនៅជិតផ្ទះ ឬផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន ឬទៅយកវត្ថុវិភាគសំណាកនៅប៉ុស្ដិ៍យកសំណាកដែលនៅជិតផ្ទះ ឬទំនាក់ទំនងមកក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ខេត្ត📞044 712 522 ឬ 097 503 4567 ដើម្បីមានវិធានការបន្ត ។

សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ៕

ដោយ៖ យឹម សុថាន


ចែករំលែក៖