ព័ត៌មានទាន់ហេតុការណ៍៖

លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និង លោកស្រីពេជ្រ ចន្ទមុន្នី តែងផ្តល់អាហារសម្រន់ ផ្លែឈើ និង ភេសជ្ជៈ ប្រចាំថ្ងៃ ដល់កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ឈរជើងនៅមណ្ឌលសម្រាកព្យាបាលជំងឺកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ៖ អាហារសម្រន់ ផ្លែឈើ និង ភេសជ្ជៈ ប្រចាំថ្ងៃ ជាអំណោយរបស់ លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និង លោកស្រីពេជ្រ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេច តេជោ (TYDA) ផ្តល់ជូនដល់ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ឈរជើងនៅមណ្ឌលសម្រាកព្យាបាលជំងឺកូវីដ-១៩ គោលដៅ The Great Duke និង មន្ទីរពេទ្យ ហ្លួង ម៉ែ សម្រាប់ថ្ងៃទី ០១ មិថុនា ឆ្នាំ២០២១។

សណ្តានចិត្តដ៏ថ្លៃថ្លារបស់ លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និង លោកស្រី ពេជ្រ ចន្ទមុន្នី ដែលបានឧបត្ថម្ភ អាហារសម្រន់ ផ្លែឈើ និង ភេសជ្ជៈ សម្រាប់បន្ថែមលើអាហាររូបត្ថម្ភរបស់សមាជិក កងរាជអាវុធហត្ថរាជធានីភ្នំពេញ ឈរជើងតាមមណ្ឌលសម្រាកព្យាបាលជំងឺកូវីដ-១៩ គឺបានធ្វើជាប់ជាប្រចាំរាល់ថ្ងៃ រហូតមក តាំងពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ រហូតមកដល់បច្ចុប្បន្ន។

អាវុធហត្ថរាជធានីភ្នំពេញ សូមសម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះលោកនិងលោកស្រី និង សូមគោរពជូនពរលោកនិងលោកស្រី សូមទទួលបាននូវ សុភមង្គល វិបុលសុខ ជោគជ័យគ្រប់ការងារ គ្រប់ពេលវេលា ព្រមជាមួយពុទ្ធពរទាំង០៥ប្រការ គឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ និង បដិភានៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ដោយ ៖ សិលា


ចែករំលែក៖