ខេត្តកំពង់ចាម៖ សេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ចាម ស្តីពីករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន៣២នាក់ ក្នុងនោះស្រុកព្រៃឈរ ១៥នាក់ ស្រុកកងមាស ០១នាក់ ស្រុកបាធាយ ០៥នាក់ ស្រុកជើងព្រៃ ១០នាក់ និងមកពីខេត្តកំពត ០១នាក់ ក្នុងថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១។
រដ្ឋបាលខេត្តកំពង់ចាម មានកិត្តិយស សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋរស់នៅខេត្តកំពង់ចាម បងប្អូនកម្មករ-កម្មការីនីក្នុងស្រុកជើងព្រៃ, ស្រុកបាធាយ ស្រុកព្រៃឈរ ស្រុកកងមាស និងសាធារណៈជនទាំងអស់ អំពីករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ៣២នាក់ ដែលមានឈ្មោះដូចខាងក្រោម៖
នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ចាម បានចាត់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត យកសំណាកលើកម្មករ -កម្មការិនី និងអ្នកសង្ស័យ ចំនួន១.១១៦នាក់ ទទួលបានលទ្ធផលតេស្ករហ័សកូវីដ-១៩ វិជ្ជមានកូវីដ-១៩ ចំនួន ៣២នាក់ (អ្នកកំពុងសម្រាកព្យាបាលចំនួន ៥៩៩នាក់)។ មន្ទីរសុខាភិបាលនៃរដ្ឋបាល ខេត្ត បញ្ជូនអ្នកជំងឺទាំង៣២នាក់ មកសម្រាកព្យាបាលនៅមន្ទីរពេទ្យមេគង្គកំពង់ចាម និងកន្លែងព្យាបាល កម្រិតស្រាល នៅវិទ្យាល័យព្រះសីហនុ និងបន្តស្រាវជ្រាវរកអ្នកដែលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោល នឹងអ្នកជំងឺកូវីដ-១៩ ខាងលើបន្ថែមទៀត។
រដ្ឋបាលខេត្តកំពង់ចាម សូមអំពាវនាវដល់អ្នកពាក់ព័ន្ធ និងធ្លាប់ប្រាស្រ័យទំនាក់ទំនងនឹងអ្នកជំងឺខាងលើ សូមទៅពិនិត្យសុខភាព និងយកសំណាក នៅមន្ទីរពេទ្យបង្អែកដែលស្ថិតនៅជិតផ្ទះ ឬត្រូវរាយការណ៍ជូនអាជ្ញាធរ មូលដ្ឋានជាបន្ទាន់ ឬតាមរយៈលេខទូរស័ព្ទ ០៧០ ៨២៨ ៧៨៨ និង ០១២ ៧៣៦ ៧៥៥ ក្នុងករណីមានបញ្ញ សុខភាពដូចជា ក្អកមានស្លេស ក្ដៅខ្លួនសលើសពី៣៧អង្សារ ពិបាកដកដង្ហើម ឈឺ ក តិចតួច។អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅភូមិ-ឃុំខាងលើ និងបងប្អូន ប្រជាពលរដ្ឋររស់នៅក្នុងខេត្តកំពង់ចាម ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្លួននូវវិធានការ “៣កុំ ការពារ» និងត្រូវកែប្រែ ទម្លាប់នៃការរស់នៅ សម្របតាមបរិបទនៃជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់នូវវិធានការអនាម័យ តាមការណែនាំរបស់ក្រសួងសុខាភិបាល ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីការពារក្រុមគ្រួសារ និង សហគមន៍ជៀសផុតពីជំងឺមហាប្រល័យនេះ៕
ដោយ៖ សិលា