ព័ត៌មានទាន់ហេតុការណ៍៖

មានការវិនិយោគនៅស្រុកអង្គស្នួលលើទឹកប្រាក់ប្រមាណ៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦០៣កន្លែង និងខណ្ឌពោធិ៍សែនជ័យប្រមាណ៥,៦លានដុល្លារអាចបង្កើតការងារបានចំនួន ២៣៧កន្លែង

ចែករំលែក៖

ភ្នំពេញ៖ ទោះជាកម្ពុជា បាននឹងកំពុងជួបវិបត្តិធ្ងន់ធ្ងរជំងឺកូវីដ-១៩ យ៉ាងណាក៏ដោយ តាមរយៈរាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ជាប្រមុខដឹកនាំ ហើយប្រទេសជាតិមានសន្តិភាព ធ្វើឲ្យអ្នកវិនិយោគទុននៅតែបន្តដាក់ទុនរកស៊ីនៅក្នុងប្រទេសកម្ពុជា។

តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖

១-IMPAK (CAMBODIA) CO., LTD: គម្រោងបង្កើតរោងចក្រផលិតវ៉ាលិស និងកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិដំណាក់កោះ ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦០៣កន្លែង។

២-WING CHENG PACKAGING CO., LTD: គម្រោងបង្កើតរោងចក្រផលិតកេសកាតុង ប្រអប់ក្រដាស ថង់ក្រដាស និងបោះពុម្ព ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ៥,៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២៣៧កន្លែង៕

ដោយ ៖ សិលា


ចែករំលែក៖