ព័ត៌មានទាន់ហេតុការណ៍៖

ធនាគារ ABA សាខាសន្ធម៉ុក ដែលមានទីតាំងស្ថិតនៅអគារលេខ​ ៥៧១​ ផ្លូវកម្ពុជាក្រោម សង្កាត់ផ្សារដេប៉ូ៣ មានអ្នកជំងឺកូវីដ-១៩​​ ជាបុគ្គលិកធ្វើការនៅទីតាំងខាងលើនេះ

ចែករំលែក៖

ភ្នំពេញ៖ នៅរសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ អង្គភាពអនុគណ:កម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បញ្ជាក់ឲ្យដឹងថា, ធនាគារ ABA សាខាសន្ធម៉ុក ដែលមានទីតាំងស្ថិតនៅអគារលេខ​ ៥៧១​ ផ្លូវកម្ពុជាក្រោម សង្កាត់ផ្សារដេប៉ូ៣ មានអ្នកជំងឺកូវីដ-១៩​​ ជាបុគ្គលិកធ្វើការនៅទីតាំងខាងលើនេះ។
អង្គភាពអនុគណ:កម្មការស្រាវជ្រាវជំងឺកូវីដ-១៩ 🙏 សូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា និង 📣 សូមអំពាវនាវដល់ #ប្រជាពលរដ្ឋ ដែលបានទៅសេវាខាងផ្នែកអតិថិជន ឬមានទំនាក់ទំនងជាមួយបុគ្គលិកខាងផ្នែកសេវាអតិថិជនធ្វើការនៅ ធនាគារ ABA សាខាសន្ធម៉ុក ដែលមានទីតាំងស្ថិតនៅអគារលេខ​ ៥៧១​ ផ្លូវកម្ពុជាក្រោម សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក ចាប់ពីថ្ងៃទី ២១ ខែឧសភា ដល់ថ្ងៃទី ១ ខែមិថុនា ឆ្នាំ២០២១។
​មូលហេតុ៖ មានអ្នកជំងឺកូវីដ-១៩​​ ជាបុគ្គលិកធ្វើការនៅទីតាំងខាងលើនេះ។ ក្រោយពីតេស្ដលើកទី១ បានរកឃើញ អ្នកវិជ្ជមានម្នាក់ទៀត ក្នុងចំណោម អ្នកប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺ។

អង្គភាពអនុគណ:កម្មការស្រាវជ្រាវជំងឺកូវីដ-១៩, ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។

អង្គភាពអនុគណ:កម្មការស្រាវជ្រាវជំងឺកូវីដ-១៩,🔴ប្រសិនបើអ្នកមានអាការៈមិនស្រួល សូមទៅធ្វើតេស្ដជាបន្ទាន់! ៕

ដោយ ៖ សិលា


ចែករំលែក៖