ភ្នំពេញ៖ សាខាពន្ធដារ ខណ្ឌចំការមន ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ២៨ ផ្លូវលេខ ៤៨៨ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន មានអ្នកជំងឺកូវីដ-១៩ បានយកឯកសារទៅទីតាំងខាងលើនេះ បើយោងតាមការបញ្ជាក់ឲ្យដឹងពីអង្គភាពអនុគណ:កម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅរសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ ។
អង្គភាពអនុគណ:កម្មការស្រាវជ្រាវជំងឺកូវីដ-១៩, 🙏 សូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា និង 📣 សូមអំពាវនាវដល់ #ប្រជាពលរដ្ឋ ដែលបានទៅ សាខាពន្ធដារ ខណ្ឌចំការមន ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ២៨ ផ្លូវលេខ ៤៨៨ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន នៅថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០២១ នៅពេលរសៀល។
មូលហេតុ៖ មានអ្នកជំងឺកូវីដ-១៩ បានយកឯកសារទៅទីតាំងខាងលើនេះ។
អង្គភាពអនុគណ:កម្មការស្រាវជ្រាវជំងឺកូវីដ-១៩, ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ៕
ដោយ ៖ សិលា