ព័ត៌មានទាន់ហេតុការណ៍៖

តូចចិត្តប្រពន្ធស្ដីបន្ទោសតិចតួច​ បុរសម្នាក់ដេីរទៅចង​.ក​សម្លាប់ខ្លួនទាំងយប់​

ចែករំលែក៖

ភ្នំពេញ ៖​ បុរសម្នាក់តូចចិត្តប្រពន្ធហាមមិនឲ្យផឹកស្រា​ ក៏សម្រេចចិត្តធ្វើអត្តឃាតសម្លាប់ខ្លួនឯងដោយចង.កនៅមាត់បឹង​បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅវេលាម៉ោង៤ទៀបភ្លឺថ្ងៃទី១១​ ខែមិថុនា​ ឆ្នាំ ២០២១​ ស្ថិតនៅត្រង់ចំណុចដីឡូត៍មួយកន្លែង​ ភូមិខ្វា​សង្កាត់ដង្កោ​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​ ។ 

    សពជនរងគ្រោះមានឈ្មោះ មឿង ហាង ភេទប្រុស  អាយុ៣៦ឆ្នាំ មុខរបរជាអ្នកលក់លៀសហាល​ មានស្រុកកំណើតនៅស្រុកព្រែកកប្បាស​ ខេត្តតាកែវ​ ។ 

      តាមសម្ដីស្ត្រីជាប្រពន្ធដែលមានឈ្មោះ ឡាយ​ លាប​ អាយុ៣៦ឆ្នាំមុខរបរលក់លៀសហាល​ ស្នាក់នៅភូមិកេីតហេតុខាងលេី​ បានប្រាប់ឲ្យដឹងថា នៅល្ងាចថ្ងៃទី ១០ខែមិថុនា​ ឆ្នាំ២០២១ រូបគាត់បានត្រឡប់មកពីលក់លៀសហាលវិញបានឃើញប្តីអង្គុយផឹកស្រានៅមុខផ្ទះតែម្នាក់ឯង ពេលនោះគាត់បាននិយាយទៅកាន់ប្ដីថា​ ឯងកុំផឹកស្រាច្រើនពេកគិតគូររឿងហូបបាយខ្លះទៅព្រោះរូបឯងស្គមខ្លាំងណាស់ ពេលនោះបុរសជាប្ដីបានដើរចូលក្នុងបន្ទប់ដេកលក់បាត់ទៅ។

      ប្រពន្ធជនរងគ្រោះបានបន្តថា​ លុះដល់ម៉ោង ១២យប់រំលងអធ្រាត្រឈានចូលថ្ងៃទី១១ ខែមិថុនា​ ឆ្នាំ ២០២១ បុរសជាប្ដីបានដាស់រូបគាត់ឲ្យដាំទឹកនិងឆុងមីឲ្យគាត់ហូបចំនួន ១កញ្ចប់ ពេលដែលគាត់ហូបមីរួច​ បុរសជាប្ដីបានដើរចេញមកក្រៅជក់បារីពេលនោះប្រពន្ធបានដេកបន្តទៀត ដោយសារតែបាត់ប្ដីយូរពេកស្ត្រីជាប្រពន្ធបានដើររកប្ដីជុំវិញផ្ទះតែរកមិនឃើញ លុះដល់ម៉ោង៤ទៀបភ្លឺគាត់បានដេីររកម្ដងទៀតក៏ប្រទះឃើញប្តីរបស់គាត់បានចង.កនៅសសរបង្គោលដែលគេបោះព្រំដីក្បែរមាត់ទឹក​ ពេលនោះគាត់ក៏បានបានស្រែកផ្អើលឆោឡោដល់ប្រជាពលរដ្ឋដែលរស់នៅក្បែរខាង​ រួចនាំគ្នាមកកាត់ខ្សែនិងជួយជាបឋមតែជាអកុសលប្ដីរបស់ខ្លួនដែលបានស្លាប់បាត់បង់ជីវិតបាត់ទៅហើយ។

    លុះដល់ព្រឹកឡើងអ្នកជិតខាងក៏បានរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានដើម្បីឲ្យចុះទៅពិនិត្យសព​ ពេលដែលសមត្ថកិច្ចមូលដ្ឋាន​ខណ្ឌដង្កោ និងផ្នែកជំនាញកោសល្យវិច័យទៅលើសព​ ទើបបានសន្និដ្ឋានថា​ សពជនរងគ្រោះពិតជាស្លាប់ដោយសារចង.កប្រាកដមែន។​ ក្រោយមកសមត្ថកិច្ចក៏បានធ្វើលិខិតប្រគល់សាកសពទៅឲ្យក្រុមគ្រួសារយកសពទៅធ្វើបុណ្យតាមប្រពៃណីតែម្ដង​ ៕​

ដោយ​ ៖​  ភារ៉ា​ ដង្កោ​


ចែករំលែក៖