ភ្នំពេញ ៖ បុរសម្នាក់តូចចិត្តប្រពន្ធហាមមិនឲ្យផឹកស្រា ក៏សម្រេចចិត្តធ្វើអត្តឃាតសម្លាប់ខ្លួនឯងដោយចង.កនៅមាត់បឹងបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅវេលាម៉ោង៤ទៀបភ្លឺថ្ងៃទី១១ ខែមិថុនា ឆ្នាំ ២០២១ ស្ថិតនៅត្រង់ចំណុចដីឡូត៍មួយកន្លែង ភូមិខ្វាសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សពជនរងគ្រោះមានឈ្មោះ មឿង ហាង ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរជាអ្នកលក់លៀសហាល មានស្រុកកំណើតនៅស្រុកព្រែកកប្បាស ខេត្តតាកែវ ។
តាមសម្ដីស្ត្រីជាប្រពន្ធដែលមានឈ្មោះ ឡាយ លាប អាយុ៣៦ឆ្នាំមុខរបរលក់លៀសហាល ស្នាក់នៅភូមិកេីតហេតុខាងលេី បានប្រាប់ឲ្យដឹងថា នៅល្ងាចថ្ងៃទី ១០ខែមិថុនា ឆ្នាំ២០២១ រូបគាត់បានត្រឡប់មកពីលក់លៀសហាលវិញបានឃើញប្តីអង្គុយផឹកស្រានៅមុខផ្ទះតែម្នាក់ឯង ពេលនោះគាត់បាននិយាយទៅកាន់ប្ដីថា ឯងកុំផឹកស្រាច្រើនពេកគិតគូររឿងហូបបាយខ្លះទៅព្រោះរូបឯងស្គមខ្លាំងណាស់ ពេលនោះបុរសជាប្ដីបានដើរចូលក្នុងបន្ទប់ដេកលក់បាត់ទៅ។
ប្រពន្ធជនរងគ្រោះបានបន្តថា លុះដល់ម៉ោង ១២យប់រំលងអធ្រាត្រឈានចូលថ្ងៃទី១១ ខែមិថុនា ឆ្នាំ ២០២១ បុរសជាប្ដីបានដាស់រូបគាត់ឲ្យដាំទឹកនិងឆុងមីឲ្យគាត់ហូបចំនួន ១កញ្ចប់ ពេលដែលគាត់ហូបមីរួច បុរសជាប្ដីបានដើរចេញមកក្រៅជក់បារីពេលនោះប្រពន្ធបានដេកបន្តទៀត ដោយសារតែបាត់ប្ដីយូរពេកស្ត្រីជាប្រពន្ធបានដើររកប្ដីជុំវិញផ្ទះតែរកមិនឃើញ លុះដល់ម៉ោង៤ទៀបភ្លឺគាត់បានដេីររកម្ដងទៀតក៏ប្រទះឃើញប្តីរបស់គាត់បានចង.កនៅសសរបង្គោលដែលគេបោះព្រំដីក្បែរមាត់ទឹក ពេលនោះគាត់ក៏បានបានស្រែកផ្អើលឆោឡោដល់ប្រជាពលរដ្ឋដែលរស់នៅក្បែរខាង រួចនាំគ្នាមកកាត់ខ្សែនិងជួយជាបឋមតែជាអកុសលប្ដីរបស់ខ្លួនដែលបានស្លាប់បាត់បង់ជីវិតបាត់ទៅហើយ។
លុះដល់ព្រឹកឡើងអ្នកជិតខាងក៏បានរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានដើម្បីឲ្យចុះទៅពិនិត្យសព ពេលដែលសមត្ថកិច្ចមូលដ្ឋានខណ្ឌដង្កោ និងផ្នែកជំនាញកោសល្យវិច័យទៅលើសព ទើបបានសន្និដ្ឋានថា សពជនរងគ្រោះពិតជាស្លាប់ដោយសារចង.កប្រាកដមែន។ ក្រោយមកសមត្ថកិច្ចក៏បានធ្វើលិខិតប្រគល់សាកសពទៅឲ្យក្រុមគ្រួសារយកសពទៅធ្វើបុណ្យតាមប្រពៃណីតែម្ដង ៕
ដោយ ៖ ភារ៉ា ដង្កោ