តាមប្រភពព័ត៌មានពីប្រទេសអង់គ្លេសបានឱ្យដឹងថា សណ្ឋាគារមួយសម្រាប់គណៈប្រតិភូអាល្លឺម៉ង់ ចូលរួមកិច្ចប្រជុំG7 នៅអង់គ្លេស ស្រាប់តែបិទទ្វារដោយសារតែ បុគ្គលិកនៅទីនោះធ្វើតេស្តវិជ្ជមានកូវីដ-១៩។
ម្ចាស់សណ្ឋាគារ Sạn Pedn Olva ក្នុងតំបន់ St Ivesដែលជាស្រុកមួយស្ថិតនៅជិតទីតាំងរៀបចំកិច្ចប្រជុំG7 បានអូសបន្លាយរយៈពេល៣ថ្ងៃគឺតំបន់ Cornwall ។ សណ្ឋាគារខាងលើបានបិទទ្វារជាបណ្តោះអាសន្នតាមការស្នើរបស់មន្ត្រីសុខាភិបាលក្នុងតំបន់។
ម្ចាស់សណ្ឋាគារខាងលើបានលើកឡើងថា «ក្រោយកិច្ចពិភាក្សា ជាច្រើនថ្ងៃកន្លងមក ជាមួយគណៈកម្មការCornwall ហើយក៏បានសម្រេចបិទទ្វារសណ្ឋាគារតែម្តង រហូតដល់បញ្ចប់កូវីដ-១៩ ទើបបើកទ្វារឡើងវិញ។
កិច្ចប្រជុំកំពូលនៃក្រុមប្រទេសអភិវឌ្ឍន៍ជឿនលឿន G7 នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ខែមិថុនា នេះតទៅហើយនៅចក្រភពអង់គ្លេស។
បញ្ហាជាច្រើននឹងត្រូវលើកឡើង ជាពិសេសនោះគឺការរាតត្បាតជំងឺ COVID-19, សេដ្ឋកិច្ច និងសន្តិសុខសកលលោក។ បន្ថែមពីនេះ បញ្ហានៃការចែកចាយវ៉ាក់សាំង COVID-19 ទៅកាន់ប្រទេសក្រីក្រ ក៏នឹងក្លាយជាប្រធានបទដ៏ក្តៅគគុកផងដែរ៕
ដោយ៖ ធីរីណា